CamNews

កុំព្យូទ័រ 

Apple ណែនាំ MacBook Pro 13" ជាផ្លូវការជាមួយអេក្រង់ Retina

ដូចអ្វីដែលស្មានទុក នៅក្នុងព្រឹត្តិការណ៍ពិសេសដែលកំពុងប្រារព្ធនេះ Apple បានធ្វើការបង្ហាញ
ណែនាំជាផ្លូវការនូវ Laptop MacBook Pro 13" Retina។ អេក្រង់របស់ឧបករណ៍នេះមានកំរិតពន្លឺ
2560 x 1600 ខ្ពស់ជាងបួនដងកំរិតពន្លឺ 1280 x 800 មុននេះ ហើយ Pixel គឺ 227ppi (ជាក់ស្តែងនៅ
ចាញ់ MacBook Pro Retina 15" 2880 x 1800)។ វាបំពាក់នូវ panel IPS ដូច MacBook Pro Retina
15" ជាមួយមុំ 178 អង្សារ។ MacBook Pro Retina 13" មានកម្រាស់ 19,05mm ស្តើងជា 20% បើប្រៀប
ជាមួយ model 13" មុន និងមានទម្ងន់តែ 1,58 kg ប៉ុណ្ណោះ។ Apple បានឲ្យដឹងថា នេះគឺជា MacBook
Pro ស្រាលជាងគេបំផុតដែលខ្លួនបានផលិត។

Apple លក់ Pro Retina 13" ថ្មីក្នុងតំលៃចាប់ផ្តើមគឺ 1699$ សំរាប់រូបសណ្ឋានមាន CPU 2x Core i5
2,5GHz, RAM 8GB, SSD 128GB (អាចអាប់ហ្គ្រេដឡើង SSD 256GB និងអតិបរមា 768GB)។ ក្រុម
ហ៊ុនក៏បានផ្គត់ផ្គង់រូបសណ្ឋានខ្ពស់ជាងនេះគឺមាន CPU i7 2,9GHz, RAM 8GB, SSD 256GB ជាមួយ
តំលៃ 1999$។

រូបសណ្ឋានបន្ថែម Laptop MacBook Pro 13" Retina ៖

>​ អេក្រង់ 13,3" កំរិតពន្លឺ 2560 x 1600, 227ppi, Panel IPS ផ្តល់មុំបាន 178 អង្សារ
> CPU អាចជ្រើសរើសបាន Intel Core i5 2x 2,5GHz រឺ i7 2,9GHz
> GPU Intel HD 4000
> RAM DDR3 8GB 1600MHz
> SSD 128GB/256GB, អតិបរមា 768GB
> រន្ធ Connector: មានរន្ធ Thunderbolt ពីរ, USB 3.0 ពីរ, HDMI, រន្ធសាក MagSafe 2, រន្ធកាត SDXC
> Wifi n, Bluetooth 4.0, camera FaceTime HD
> Speaker ក្រៅត្រូវបានអាប់ហ្គ្រេដ និងបំពាក់ micro ពីរ
> ប្រព័ន្ធប្រតិបត្តិការ OS X Mountain Lion, Support Power Nap

ដោយ៖ សិលា
ប្រភព៖ tte



Tags: Apple MacBook Pro 13 Retina laptop hightech