CamNews

តន្រ្តី 

ស្អប់អីស្អប់យ៉ាងនេះ សុខ ស្រីនាង

ភ្នំពេញ ៖​ តាំងពីផ្លាស់ទ្រនំថ្មីមក យើងសង្កេតឃើញថា តារាចម្រៀងជើងចាស់ អ្នកនាង សុខ ស្រីនាង ហាក់ចេញបទចម្រៀងថ្មីៗជារឿយៗគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ។ 

ហើយមុននេះបន្តិច Channel របស់ផលិតកម្មរស្មីហង្ស​មាសក៏បានបង្ហោះ OFFICIAL LYRIC VIDEO ដែលជាបទថ្មីរបស់តារាចម្រៀងរូបនេះ ដែលមានចំណងជើងថា "ស្អប់ទាំងដានជើងបង" ។ មិននឹកស្មានថា អត្ថន័យនិងចំណងជើងនេះ ពិតជាចង់បញ្ជាក់ថាពីការស្អប់មនុស្សដែលយើងធ្លាប់ស្រលាញ់ខ្លាំងមែនទែន ។

បទនេះច្រៀង សុខ ស្រីនាង រីឯអ្នកនិពន្ធទំនុកច្រៀងគឺ លី ស៊ីនហួន និងអ្នកនិពន្ធបទភ្លេង ព្រមទាំងសម្រួលតន្ត្រីគឺលោក សាន់ សុវណ្ណឌីន ៕

ដោយ ៖ គន្ធា


Tags: Sok sreyneang