CamNews

ភាពយន្ត 

រឿង Skyscraper បានធ្វើការចាក់បញ្ចាំងដំបូងនៅក្នុងកម្មវិធីគំរប់ខួប៧ឆ្នាំរបស់រោងភាពយន្តលេជេន

កំសាន្ត ៖ Skyscraper បានធ្វើការចាក់បញ្ចាំងមុនដំបូងនៅក្នុងប្រទេសកម្ពុជានៅឯរោងភាពយន្តលេជេនសាខា Exchange Square ក៏ជាការគំរប់ខួប៧ឆ្នាំរបស់រោងភាពយន្តផងដែរ។ មានការចូលរួមយ៉ាងច្រើនពីសំណាក់ហ្វេនរបស់រោងភាពយន្ត និងរឿង Skyscraper នេះផ្ទាល់ ការចាក់បញ្ចាំងនេះប្រព្រឹត្តិទៅយ៉ាងរលូន ចំណែកឯអ្នកដែលទស្សនារឿងនេះរួចក៏បានសរសើរថារឿងដែលសម្តែងដោយលោក Dwayne Johnson​ ឬ​យើងស្គាល់ថា The Rock នោះពិតជាគួរឲ្យស្ងើរសរសើរទាំងសាច់រឿងនិងការសម្តែងផ្ទាល់។ ភាពរន្ធត់ដែលពួកគេបានទទួលពេលកំពុងទស្សនាបានធ្វើឲ្យពួកគេសឹងតែភ្លេចដកដង្ហើមតាមម្តងៗ។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ កុំភ្លេចមកទស្សនារឿង Skyscraper ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article