CamNews

ផលិតផលថ្មី 

Samsung ណែនាំទូរទស្សន៍បច្ចេកវិជ្ជាច្នៃប្រឌិតថ្មី SUHD TV កម្រិតច្បាស់ឥតខ្ចោះ និងកម្មវិធីទំនើបៗ

Samsung Electronics Co., Ltd ដែលជាក្រុមហ៊ុននាំមុខគេលើឧបករណ៍កម្សាន្តក្នុងផ្ទះ (Home En - tertainment) ក្នុងរយៈពេល៩ឆ្នាំជាប់គ្នា ថ្មីៗនេះ បានបង្ហាញ  នូវបច្ចេក   វិជ្ជា ថ្មី នៃទូរទស្សន៏ SUHD ដែល រៀបចំសម្រាប់ស្តង់ដាដ៏ថ្មីសន្លាងជាមួយ UHD និងបទពិសោធន៏ថ្មី។


បច្ចេកវិជ្ជាថ្មីនៃទូរទស្សន៍ SUHD បង្កើតឡើង  ដើម្បីជាជំហ៊ានថ្មី   ក្នុងយុគសម័យ UHD នេះ។ វាមាន សមត្ថភាពបង្ហាញនូវអ្វីលើសពីមុន ហើយបានផ្តល់នូវរូបភាពដ៏ច្បាស់គួរឲ្យភា្ញក់ផ្អើល ហើយមានពន្លឺ ច្បាស់ល្អ និងមានពណ៌ដ៏ស្រស់ស្អាតអស្ចារ្យទៀតផង។​

បន្ថែមពីនេះ ទូរទស្សន៍    Samsung SUHD មានលក្ខណៈពិសេសប្លែក  ដែលគូរអោយចាប់អារម្មណ៍ ដោយយើង  បានរៀបចំនូវម៉ាស៊ីន SUHD ជាថ្មី ដែលបានផ្តល់បទ ពិសោធន៍   យ៉ាងល្អ គ្មានគូប្រៀប ជាមួយ ការរចនារាងកោងដែលធ្វើឲ្យអ្នកទស្សនាផ្តោតអារម្មណ៍  បានកាន់តែល្អជាងមុន ជាពិសេស មុខ ងារ របស់ ទូរទស្សន៍ស្មាតធីវីនេះ គឺផ្តល់ដោយ Tizen ដែលអាចធ្វើឲ្យអ្នកទស្សនាអាចស្វែងរកអ្វី​ដែលគេចង់បានងាយ ស្រួល។

លោក  HS Kim នាយកផ្នែក Visual Display Business នៅ Samsung Electronicបានមានប្រសាសន៍ ថា ពួកយើងនឹងបន្តនូវស្មារតីក្នុងការស្វែងរកនូវអ្វី ដែលជាដែនកំណត់សម្រាប់ឧបករណ៍ កម្សាន្តក្នុង ផ្ទះ ឲ្យកាន់តែ ថ្មីអស្ចារ្យទៅតាមអ្វីដែលអាចធ្វើទៅបាន ។ បើតាមប្រភពព័ត៌មាននេះបានឲ្យដឹងទៀត ថា Samsung នឹងនាំ មុខគេនៅក្នុងវិស័យរូបភាពនេះ  ហើយ   នឹងបន្តធ្វើអ្វីឲ្យកាន់តែប្រសើរ ឡើងជា មួយ ទូរទស្សន៍ SUHD។ ដូច្នេះ អតិថិជនអាចជឿជាក់យើងជាងមុន ដោយយើងប្តេជ្ញាចិត្តថានឹងផ្តល់ នូវ បទពិសោធន៍សម្រាប់ឧបករណ៍ កម្សាន្តក្នុងផ្ទះឲ្យកាន់តែប្រសើរជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយមានការសហការណ៍   ជាមួយ    Hollywood Studio 20th Century Fox, Samsung ព្យាយាមបំ ពេញ តម្រូវការ​គុណភាព របស់ពួកគេទៅ  តា មស្តង់ដា SUHD​ 8 ដែលអាចធ្វើឲ្យអ្នកទស្សនា ទទួល បាន​នូវបទពិសោធន៍​ដ៏​ល្អបំផុត ដែលគ្មានគូប្រជែងក្នុងការទស្សនាតាមរយៈ UHD។


ការរចនានូវរូបរាងកោងឲ្យកាន់តែប្រសើរ

នៅពេលដែល​ Samsung ចាប់ផ្តើមធ្វើការណែនាំពីរាងកោងនៃទូរទស្សន៍នៅឆ្នាំ ២០១៣ វាបានផ្តល់ នូវ ​បទ ពិសោធន៍ថ្មីដែលធ្វើឲ្យ ឧបករណ៍កម្សាន្តនៅតាមផ្ទះកាន់តែប្រសើរឡើង។ ទូរទស្សន៍ Sam - sung SUHD JS9500 នឹងបង្ហាញ ពីលក្ខណៈ  នៃកា   ររចនាឡើងរបស់ Samsung Chamfer  ដោយ បន្ថែម នៅកញ្ជក់ ទូរទស្សន៍កាន់តែជ្រៅ ជាមួយភាពស្រស់ស្អាត  នៃស៊ុម ជុំវិញដែល បានធ្វើអោយ ទូរទស្សន៍កាន់តែស្អាតនៅពេលដែលអ្នកព្យួរ នៅលើជញ្ជាំង។

ទូរទស្សន៍ Smart TV ស៊េរីនេះ នឹងធ្វើឲ្យបទពិសោធន៍  នៃការកម្សាន្តរបស់អ្នកឈានមុខគេ អ្វីដែលថ្មី សម្រាប់ឆ្នាំ ២០១៥ នេះ គឺទូរទស្សន៍  Smart TV របស់ Samsung  បានរួម បញ្ចូលជាទូរទស្សន៍ស៊េរីថ្មី SUHD ដោយប្រើប្រព័ន្ធ Tizen ដែលជាកម្មវិធីប្រើប្រាស់   លើ គេហទំព័រ ក្នុងការបង្កើតនូវ App របស់ ទូរទស្សន៍ ដែលមានលក្ខណៈពិសេសជាច្រើន ហើយថែមទាំងផ្តល់នូវភាពរីករាយ និងជម្រើស​ច្រើន ជាងមុនសម្រាប់ អ្នកប្រើប្រាស់។​  Samsung   នឹងធ្វើការបង្ហាញស៊េរីថ្មី 3 ម៉ូដែល ហើយម៉ូដែល ទាំង នេះ មាន 9 ទំហំពី 48​ អ៊ីញ ដល់ 88​ អ៊ីញ។ ដូច្នេះ អតិថិជនអាចទិញនូវទំហំ ណាមួយទៅតាម តម្រូវ ការ របស់លោកអ្នកក៏បាន។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រ សើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន  កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះ បាយ    ម៉ាស៊ី នថតចម្លង    ប្រព័ន្ធ  LTE  ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិក  ចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A