CamNews

ទូរស័ព្ទ 

ចេញលក់មិនទាំងបានប៉ុន្មានថ្ងៃផង Galaxy Note 9 ល្បីថាលេចចេញពន្លឺតាមគែម

មិនទាំងបានរយៈពេលប៉ុន្មានថ្ងៃផង ទូរសព្ទ Samsung Galaxy Note 9  បានមានវត្ដមាននៅក្នុងដៃរបស់អ្នកប្រើប្រាស់មួយចំនួនទៅហើយ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺម្ចាស់ទូរសព្ទម៉ូដែលថ្មីសន្លាងនេះ មួយចំនួន បានរកឃើញបញ្ហាមួយគួរឱ្យរំខានចិត្ដ។

តាមបណ្ដោយគែមអេក្រង់ទូរសព្ទខាងឆ្វេង អ្នកប្រើប្រាស់ បានឃើញពន្លឺចាំងៗចេញមកក្រៅ មើលទៅហាក់ដូចជាលេចធ្លាយចេញពន្លឺតាមគែមនោះអ៊ីចឹង ដែលកត្ដានេះក្លាយជាការរំខានអារម្មណ៍ ដល់អ្នកប្រើប្រាស់ទូរសព្ទ Galaxy Note 9 នេះ។ ការលេចចេញពន្លឺនេះ កើតឡើង នៅពេលដែលពន្លឺគែមអេក្រង់ជះប៉ះនឹងស៊ុមដែក។


អ្នកប្រើប្រាស់ Galaxy Note 8 និង Galaxy S9 បាននិយាយថា បញ្ហាដូចគ្នានេះ ក៏កើតមានចំពោះទូរសព្ទរបស់ពួកគេផងដែរ។ ប៉ុន្ដែបញ្ហានេះ ដូចជាមិនគួរឱ្យបារម្ភអ្វីប៉ុន្មាននោះទេ។ មានម្ចាស់ទូរសព្ទ Galaxy Note 9 មួយចំនួនជឿថា អ្វីដែលគេមើលឃើញថា ជាការលេចចេញពន្លឺនោះ ពិតណាស់គឺជាការបញ្ឆោតភ្នែក ដែលចេញមកដោយសារតែភាពកោងនៃអេក្រង់ និងចំណាំងចេញពីខាងក្នុងអេក្រង់។


បើតាមការរាយការណ៍ ក្រុមហ៊ុន Samsung កំពុងត្រួតពិនិត្យមើលលើបញ្ហានោះ ហើយនៅពេលដែលក្រុមហ៊ុនេះ ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនជុំវិញបញ្ហានេះ យើងនឹងជម្រាបជូនលោកអ្នកបន្ដ ៕  



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ phonearena


Tags: Mekongnet