នៅមុននេះបន្ដិច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហៃ ប៊ុនឡេង (Huy Bunleng) បានប្រាប់ឱ្យដឹងពីចម្លើយសារភាពបន្ថែមទៀត ដែលជនដៃដល់ ឈ្មោះ មាង វិចិត្រ អាយុ២៦ឆ្នាំ ឈានរហូតទៅដល់សម្លាប់កុមារទាំងពីរនាក់ ដោយលោកបានសរសេរប្រាប់ឱ្យដឹងថា៖
“ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនសង្សយ័ដែលសម្លាប់ក្មេង២នាក់ នៅជិតវត្តអូរត្រេះក្នុង ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ រួមនិងស្ត្រីជាប្រពន្ធ បានបញ្ជូនមកដល់ខេត្តព្រះសីហនុ ហើយនៅវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យជាឃាតករឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ប្រាប់នគរបាលថា មូលហេតុដែលបណ្ដាលឱ្យរូបគេសម្លាប់ក្មេងទាំងពីរនាក់នោះមកពីគេស្រវឹងស្រាហើយនិងគ្រឿងញៀន។
ជនសង្ស័យសារភាពបន្តថា មុនពេលកើតហេតុរូបគេបានទៅទិញគ្រឿងញៀន ពីបុរសម្នាក់នៅឆ្នេរអូឈើទាលបន្ទាប់មករូបគេក៏ទៅទិញស្រាថ្នាំយកមកអង្គុយផឹកក្នុងបន្ទប់ជួល ក្រោយមករូបគេក៏ចេញពីក្នុងបន្ទប់ដើរមកកាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះហើយឃើញ ក្មេងស្រីនោះកំពុងតែលេងម្នាក់ឯងរូបគេ ក៏ចូលទៅប្រឡែងលេងជាមួយបន្ទាប់មកធ្វើឲ្យរូបគេមានអារម្មណ៍ផ្លូវភេទ ជាមួយក្មេងស្រីនោះរូបគេក៏យកខ្នើយមកខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនោះ រហូតដល់សន្លប់បាត់ស្មារតី។ បន្ទាប់មកប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ ដើរចូលមកដល់ ដោយខ្លាចបែកការណ៍ជនសង្សយ័ក៏ស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ និងទាត់ធាក់ក្មេងប្រុសរងគ្រោះទៅផ្ទប់នឹងជញ្ជាំងបណ្ដាលអោយក្មេងប្រុសនោះស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ក្រោយសម្លាប់រួច ជនសង្ស័យក៏រត់មកផ្ទះជួលវិញហើយបបួលប្រពន្ធរបស់គេរត់ទៅលាក់ខ្លួនស្រុកកំណើត រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី ២ មិថុនា២០១៩។ ករណីនេះ នគរបាលកំពុងសាកសួរបន្ថែមនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់”៕
ប្រភព៖ Huy Bunleang