ប្រិយមិត្តបានដឹងរួចមកហើយ ពីរឿងរ៉ាវដ៏រន្ធត់នៃការបាក់រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតកម្មករ ប្រុសស្រីជាច្រើនរូប នឹងខ្លះរបួសធ្ងន់ធ្ងរ ។
យោងតាម Fresh News បានឲ្យដឹងថាសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្នជនជាតិចិន៤នាក់ ដែលក្នុងនោះមានម្ចាស់អគារ, ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត ក្នុងការណីបាក់រលំអគារកំពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។
យោងតាងដីកាបង្គាប់ឲ្យឃុំខ្លួន៤សន្លឹកផ្សេងគ្នា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ម្ចាស់សំណង់អគារកម្ពស់៧ជាន់ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក៣នាក់ទៀតរួមមាន ១៖ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសសំណង់, ២៖ ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និង៣៖ ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន ដែលពួកគេទាំង៣ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ៕
អត្ថបទ៖ ចំរើន
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ........
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....