តែបៃតង អូអ៊ិឈិ ចូលរួមថែរក្សា ប្រទេសកម្ពុជា, ឧបត្ថម្ភអាល់កុលសម្លាប់មេរោគចំនួន ៣,៦០០ លីត្រ ជូនដល់មន្ទីរពេទ្យនៅទូទាំងប្រទេសតាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ-១៩
រាជធានីភ្នំពេញ៖ ចាប់តាំងពីមានការផ្ទុះរាតត្បាត និងការបន្តរីករាលដាលនៃជម្ងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា មានស្ថាប័នជាច្រើនបានបង្ហាញនូវក្តីព្រួយបារម្ភ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហានេះ។ ជាពិសេស មន្ទីរពេទ្យ និងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជាអ្នកដើរតួរយ៉ាង សំខាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ-១៩។
តែបៃតង អូអ៊ិឈិ ដែលជាភេសជ្ជៈតែបៃតងលំដាប់លេខ១ក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងការការពារតាមរយៈការជួយគាំទ្រដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ
ក្នុងប្រទេសកម្ពុជា ដោយរួមសហការជាមួយ និងក្រសួងសុខាភិបាល បានផ្តល់ជូននូវទឹកអាល់កុលសម្លាប់មេរោគចំនួន ៣,៦០០ លីត្រ ម៉ាស់ចំនួន ៤០០០ រួមជាមួយ ផលិផលតែបៃតង អូអ៊ិឈិ ចំនួន ៣០០ កេស ភេសជ្ជៈរេងជឺរចំនួន ១,០០០ កេស និងទឹកសុទ្ធចំនួន ២០០ កេស សរុបជាទឹកប្រាក់ចំនួន៣៦,៦០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងប្រទេស។ នេះជាការចូលរួមចំណែកដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ការរាតត្បាត នៃជម្ងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រោមយុទ្ធនាការ តែបៃតង អូអ៊ិឈិ ចូលរួមថែរក្សា ប្រទេសកម្ពុជា។
ពិធីប្រគល់-ទទួលជំនួយឧបត្ថម្ភខាងលើបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅក្រសួងសុខាភិបាល ក្រោម អធិបតីភាព ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងដោយមានការចូលរួមពី លោកស្រី សៀង មុយ នាយកប្រតិបត្តិ តំណាងអោយលោកឧកញ៉ា សុខ ហុង អគ្គនាយក ក្រុមហ៊ុន អេច អេស ស៊ី បេវើរេចជីសដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយផលិតផលតែបៃតង អូអ៊ិឈិ ក្នុងប្រទេសកម្ពុជា។
តែបៃតង អូអ៊ិឈិ មានការព្រួយបារម្ភ និងផ្តោតការយកចិត្តទុកដាក់លើការរីករាលដាលយ៉ាងឆាប់រហ័សនៃជម្ងឺ កូវីដ-១៩ នៅទូទាំងសកលលោក ដែលបានសម្លាប់ជីវិតមនុស្សរួមទាំងបុគ្គលិកសុខាភិបាលដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការជួយសង្គ្រោះជីវិតអ្នកជម្ងឺ។ ហេតុដូចនេះ យើងខ្ញុំទាំងអស់គ្នាដែលជាក្រុមការងារ តែបៃតង អូអ៊ិឈិ សូមចូលរួមចំណែកជាមួយក្រសួង
សុខាភិបាលកម្ពុជា ក្នុងការជួយគាំទ្រ និងផ្តល់ជាជំនួយឧបត្ថម្ភ។
ក្រុមហ៊ុនតែបៃតង អូអ៊ិឈិ សូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជា រួមមាន៖ វេជ្ជបណ្ឌិត អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រទាំងអស់ សូមរក្សានូវភាពអត់ធ្មត់ និងរឹងមាំក្នុងស្ថានភាពដ៏លំបាកនេះ ព្រមទាំងគោរពតាមដំបូន្មានរបស់ក្រសួងសុខាភិបាល ដើម្បីយកឈ្នះលើវិបត្តិជម្ងឺឆ្លងនេះប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែម៖ ទំព័រហ្វេសប៊ុក https://www.facebook.com/OishiCambodia/
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ........
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........
នៅក្នុងបញ្ជី កញ្ញា Bella Ranee ជាប់ចំណាត់ថ្នាក់ទី ១ សម្រាប់តួអង្គរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Roy Leh Marnya” ......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........