CamNews

ភាពយន្ត 

ទស្សនារឿង Jurassic World: Fallen Kingdom ជាមួយបច្ចេកវិទ្យា IMAX

កំសាន្ត ៖ ការចាប់ផ្តើមដំបូងរបស់បច្ចេកវិទ្យា IMAX ថ្មីនៅក្នុងប្រទេសកម្ពុជារបស់រោងភាពយន្ត Major Cineplex នៅឯផ្សារអ៊ីអន សាខាសែនសុខ ជាមួយនឹងរឿង Jurassic World: Fallen Kingdom បានធ្វើឲ្យអ្នកទស្សនាទទួលបានបទពិសោធន៍ដ៏អស្ចារ្យរហូតដល់លាន់មាត់ថាដូចនៅក្នុងសាច់រឿងមួយនោះអ៊ឹចឹង។ ដោយសារផ្ទាំងសំពត់សដែលមានរៀងកោងទោះបីជាអ្នកអង្គុយនៅកៀនក៏ដោយក៏មិនមានអារម្មណ៍ថាចុកកឡើយ មិនត្រឹមតែប៉ុណ្ណោះសម្លេងដែលទទួលបានគឺថាលឺខ្លាំងៗហើយនៅជុំវិញខ្លួនតែម្តងនេះជាហេតុដែលធ្វើឲ្យពួកគាត់ទទួលបានបទពិសោធន៍ជាមួយរឿង Jurassic World: Fallen Kingdom ឈានដល់កំរិតមួយទៀត។


រឿង Jurassic World: Fallen Kingdom និយាយអំពី 4 ឆ្នាំក្រោយសួនកម្សាន្ត Jurassic World បិទទ្វារ Owen និង Claire ក៏ត្រឡប់ទៅកោះ Isla Nubar វិញដើម្បីសង្គ្រោះសត្វដាយណូស័រ នៅពេលដែលដឹងថាភ្នំភ្លើងដែលងាប់នៅកោះនោះជិតផ្ទុះវិញ និងកំពុងគំរាមកំហែងដល់ការផុតពូជរបស់សត្វនៅលើកោះនោះ។ នៅតាមផ្លូវទៅ Owen មានគម្រោងរក Blue ដែលជាមេសត្វ Raptor របស់គាត់ តែគាត់បានរកឃើញនូវរឿងដែលអាចបំពានលើច្បាប់ធម្មជាតិនៃផែនដីទាំងមូល។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ កុំភ្លេចមកទស្សនារឿង Jurassic World: Fallen Kingdom ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជាwww.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article