CamNews

ទូរស័ព្ទ 

ធ្លាយរូបភាព Galaxy S8 ៖ កាមេរ៉ារាបស្មើ បើធៀបនឹងខ្នងទូរស័ព្ទ

រូបភាពបែកធ្លាយបង្ហាញថាស្មាតហ្វូនថ្មីរបស់ Samsung មានកាមេរ៉ាក្រោយ មិនលយ បើធៀប
នឹងខ្នងទូរស័ព្ទ។

រូបភាព​ដែល​ប្រៀបធៀបការលយ​របស់កាមេរ៉ានៅលើ Galaxy S6, S7 និង​ Galaxy S8

នៅលើបណ្ដាញសង្គម Weibo (ចិន) គេឃើញមានរូបភាពប្រៀបធៀបរូបរាងខាងក្រៅរបស់
Galaxy S6, S7 និងស្មាតហ្វូនមួយផ្សេងទៀត ដែលត្រូវបានគេជឿថាជា Galaxy S8។ តាមរយៈ
រូបភាពនេះ គេឃើញថា ស្មាតហ្វូនបន្ទាប់របស់ Samsung មានស៊ុមធ្វើអំពីលោហធាតុ ហើយ
ខ្នងរបស់វាធ្វើអំពីកញ្ចក់ និងកោងទាំងពីចំហៀង។

អ្វីដែលគួរឱ្យកត់សម្គល់គឺថា ប្រព័ន្ធកាមេរ៉ារបស់ Galaxy S8 ក្នុងរូបភាព គឺរាបស្មើនឹងខ្នង
ទូរស័ព្ទ។ ចំណែកកាមេរ៉ានៅលើ Galaxy S6 និង S7 លយចេញមកក្រៅ 1,3 mm និង 0,7 mm។
ប៉ុន្តែ ប្រវែងនៃការលយចេញខាងលើ គឺខុសទៅនឹងការពិត ព្រោះថា កាមេរ៉ារបស់ Galaxy S6
និង S7 គឺលយចេញ 1,7 mm និង 0,8 mm។ ដូច្នេះ គេសង្ស័យថា រូបភាពខាងលើគឺក្លែងក្លាយ។

ព័ត៌មានបែកធ្លាយកន្លងមក និយាយថា Galay S8 មានទំហំ 140,14 x 72,20 x 7,30 mm ពោល
គឺស្មើ និងខ្លីជាងបន្តិច បើធៀបនឹង Galaxy S7។ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេជឿថា នឹង
បំពាក់អេក្រង់ធំជាងមុនទៅឱ្យស្មាតហ្វូនថ្មីរបស់ខ្លួន ធ្វើឱ្យកាមេរ៉ាមិនលយចេញមកក្រៅដូចមុន។

រូបភាព​ត្រូវបានគេ​ជឿថា ជារបស់ Galaxy S8
 

គេក៏រំពឹងថា Galaxy S8 នឹងមានអេក្រង់ដែលមានគែមដ៏ស្ដើងផងដែរ។ បណ្ដាប៊ូតុងថាច់ និង
ប៊ូតុង Home ត្រូវបានបំបាត់។ ឧបករណ៍ស្កែនក្រយៅដៃ អាចនឹងត្រូវបានបំពាក់លាក់ខ្លួននៅ
ក្រោមអេក្រង់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress


Tags: Galaxy S8 ស្មាតហ្វូន កាមេរ៉ា រូបភាព​បែកធ្លាយ