CamNews

ផលិតផលថ្មី 

Apple បញ្ចេញ iPod​ ថ្មី ៖ កាមេរ៉ា 8MP តម្លៃ ១៩៩ដុល្លារ

ដោយសារតែភាពសម្បូរបែបផ្នែកកំសាន្តនៅលើ iPhone, iPad មនុស្សភាគច្រើនយល់ថា ក្រុម
ហ៊ុន Apple លែងយកចិត្តទុកដាក់ទៅលើផលិតផល iPod ដែលធ្លាប់ទទួលបានការនិយម
កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែ Apple បានបង្ហាញការយកចិត្តទុកដាក់របស់ខ្លួននៅពេលក្រុមហ៊ុន
នេះ ត្រៀមបញ្ចេញលក់ក្នុងទីផ្សារនូវម៉ូដែល iPod ថ្មី ដែលត្រូវបានកែលំអពីកំណែចាស់។

យោងតាម Mark GURMAN ដែលបានចុះផ្សាយនៅលើគេហទំព័រ 9to5Mac ឱ្យដឹងថា ដំណឹង​ខាងលើនេះត្រូវបានបង្ហើបឱ្យដឹងពីប្រភពផ្ទៃក្នុងនៃក្រុមហ៊ុន Apple ។ បណ្ដាកំណែ Nano និង
Shuffle iPod នឹងមិនត្រូវបានកែលំអ ឬបន្ទាន់សម័យ ដូចទៅនឹង iPod Touch នោះទេ។ ប៉ុន្តែ
កំណែ iPod ទាំងអស់នឹងមានបីពណ៌ថ្មី គឺពណ៌ខៀវចាស់ ពណ៌ផ្កាឈូក និងពណ៌លឿង។

iPod Touch ថ្មី ទទួលបានការកែលំអមួយចំនួន រួមមាន កាមេរ៉ា និងឈីប 64-bit ដើម្បីជួយ
អូសបន្លាយអាយុកាលរបស់ថ្ម ក៏ដូចជាដើម្បីសមស្របជាមួយនឹងកំណែ iOS ថ្មីបំផុត។ ជាង
នេះ ឧបករណ៍នេះ​ក៏នឹងបំពាក់​ឈីប "M" ដើម្បីតាមដានការហាត់ប្រាណ ព្រមទាំងមានបំពាក់
ជាស្រេចនូវ iOS 8.1 និង Apple Music។

តាមគម្រោង iPod Touch ថ្មីនឹងមានកំណែ 128 GB ដែលមានតម្លៃ 399 USD និងកំណែ 64
GB តម្លៃ 299 USD រួមនឹងកំណែ 16 GB តម្លៃ 199 USD ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Appleinsider/Neowin


Tags: iPod touch Apple