CamNews

ទូរស័ព្ទ 

តើមានអ្វីនៅពីក្រោយដែលធ្វើអោយAndroid ជាប់លេខ1?



យោងតាមការស្រាវជ្រាវថ្មីៗនេះបានអោយដឹងថា ប្រព័ន្ធដំណើរការ Android របស់Google ដែលដំណើរការលើទូរសព្ទ ប្រភេទ Smartphone បានជាប់ចំណាត់ថ្នាក់លេខ 1 នៅសហរដ្ឋអាមេរិក។ ប្រព័ន្ធដំណើរការ Android បានដាក់នៅលើទូរសព្ទ T-Mobile G1 ដំបូងគេបង្អស់ នៅខែ កញ្ញា ឆ្នាំ 2008 ហើយរយៈពេលតែ ជាង 2 ឆ្នាំបានធ្វើ អោយ Android ជាប់លេខមួយឈរ លើ IOS របស់ APPLE ហើយ ទិន្នន័យនៅសហរដ្ឋអាមេរិក បានបង្ហាញថា ប្រព័ន្ធដំណើរការ Android របស់Google មានរហូតដល់ 31,2% ប្រៀបធៀបជាមួយ BlackBerry ដែលមាន 30,4% និង 24,7 លើ IOS របស់ APPLE ។ តើមូលហេតុដែល ធ្វើអោយ Android របស់Google ជាប់លេខ 1 ? ខាងក្រោមនេះគឺជាចំលើយៈ



1, ជំរើសសំរាប់អ្នកប្រើប្រាស់

យើងឃើញ IOS របស់ APPLE គឺដំណើរតែលើទូរសព្ទ iPhone តែប៉ុណ្ណោះ ចំណែក Android របស់ Google វិញគឺអាចដំណើរលើ ទូរសព្ទជាច្រើនដូចជា HTC, Samsung, LG, Motorola ហើយសូម្បី តែ iPhone ជំនាន់ទី1 ក៏អាចដាក់ ប្រព័ន្ធដំណើរការ Android បានដែរ។

2, តំលៃ

យើងឃើញតំលៃរបស់ iPhone ដែលដំណើរការដោយ IOS របស់ APPLE គឺមានតំលៃថ្លៃ ចំណែកទូរសព្ទ ដែលដំណើរការដោយប្រព័ន្ធ Android របស់ Google គឺមានតំលៃទោកជាង។

3, ការរួមបញ្ចូលនូវអ៊ីនធឺណេត

យើងដឹងហើយថា Google គឺមានជំនាញខាង អ៊ីនធឺណេត ដែលក្រុមហ៊ុននេះមានភាពល្បីល្បាញ ក្នុងការស្រាវជ្រាវ គឺមានន័យអាចរកអ្វីៗជាមួយនឹង Google មិនតែប៉ុណ្ណោះផែនទីលើ អ៊ីនធឺណេត GPS សំរាប់ការបើកបរ ហើយនិងបច្ចេកទេស សំលេង ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង ទូរសព្ទដៃ smartphone ដែលដំណើរការ ដោយប្រព័ន្ធ Android ផងដែរ ដែលធ្វើអោយអ្នកដែលប្រើប្រាស់ទទួលបានកាន់តែច្រើន។

4, ទីផ្សារបើចំហរបស់ Android

ទីផ្សាររបស់ Android គឺមានភាពបើចំហធំទូលាយដែល អនុញ្ញាតអោយ អ្នកបង្ហោះ កម្មវិធីដែលគេបង្កើត ដើម្បីធ្វើការដាក់លក់ ដោយសេរី ដែលខុសពី APPLE ដែលទាមទារអោយមានកិច្ចសន្យារមុនពេលដាក់លក់ កម្មវិធីជាផ្លូវការ។ ហើយសព្វថ្ងៃ Android មានកម្មវិធី ប្រមាណ 150,000 ចំណែក APPLE មានច្រើនជាង 350,000 កម្មវិធី

Tags: