អាជ្ញាធរជាតិអប្សរាបានប្រកាសថា មានតូបសរុបចំនួន ១៥០ តូបស្ថិតនៅខាងលិចប្រាសាទអង្គរវត្ត និងស្រះត្រពាំងសេសក្នុងខេត្តសៀមរាបបានស្ម័គ្រចិត្តផ្លាស់ប្តូរទីតាំងដើម្បីថែរក្សាសោភ័ណភាពប្រាសាទអង្គរ។
ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីផែនការដែលបានប្រកាសកាលពីខែមករាដើម្បីកែលម្អប្រាសាទ ក្នុងគោលបំណងលើកកម្ពស់តម្លៃរបស់ប្រសាទដែលជានិមិត្តរូបនៃមរតកដូនតាខ្មែរ។
ចាប់តាំងពីការប្រកាសនេះអាជ្ញាធរជាតិអប្សរាបាននិយាយថា ម្ចាស់ភោជនីយដ្ឋាន និងតូបដែលសាងសង់ក្នុងបរិវេណប្រាសាទអង្គរវត្តបានចាកចេញពីទីតាំងនោះ ហើយប្រគល់ដីឡូតិ៍របស់ទាំងនោះទៅឱ្យអាជ្ញាធរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាននិយាយនៅថ្ងៃនេះថា រហូតមកដល់ពេលនេះយុទ្ធនាការរុះរើភោជនីយដ្ឋានប្រមាណ ១៥០ ក៏ដូចជាតូបលក់អាហារ និងតូបលក់វត្ថុអនុស្សាវរីយ៍ត្រូវបានបញ្ចប់ដោយមានការយល់ព្រមពីម្ចាស់ក្រុមហ៊ុន។
លោកបាននិយាយបន្តថា មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី និងសួនច្បារកំពុងសាងសង់នៅទីធ្លាខាងលិចនៃប្រាសាទអង្គរវត្តដែលរចនាឡើងដើម្បីបង្ហាញពីសម្រស់ធម្មជាតិនៃតំបន់នោះដល់ភ្ញៀវទេសចរ។
លោកបាននិយាយថា៖ «ចាប់ពីថ្ងៃនេះតទៅបរិវេណខាងលិចនៃប្រាសាទអង្គរវត្តទាំងមូលនឹងត្រូវបានផ្លាស់ប្តូរទៅជាទេសភាពស្រស់ស្អាតជាងមុនជាមួយនឹងដើមឈើបៃតង សួនច្បារ និងផ្កាចម្រុះពណ៌» ។
លោកបាននិយាយបន្ថែមទៀតថា បច្ចុប្បន្ននេះក្រុមការងារអាជ្ញាធរអប្សរាកំពុងមមាញឹករៀបចំសួនច្បារបន្ថែមទៀតដោយដាំស្មៅ រៀបចំផ្លូវ និងថែរក្សារុក្ខជាតិដែលបានដាំរួចហើយ។
លោកបាននិយាយបន្តថា ក្រុមការងារក៏បានរៀបចំប្រព័ន្ធលូបង្ហូរទឹកផងដែរ ហើយបានរៀបចំតុបតែងទេសភាពនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្តដើម្បីឱ្យមើលទៅមានសណ្តាប់ធ្នាប់ និងស្រស់ស្អាតជាងមុនសម្រាប់ភ្ញៀវទេសចរដែលមកលំហែកាយនៅតំបន់នោះ៕
ប្រភពខ្មែរថាមស៍
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........
ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់អាជីវកម្ម នៅអំឡុងពេលមានជំងឺរាតត្បាត............
រឿងរ៉ូមែនទិកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីប្រទេសចិនវិញម្តងរឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" ជារឿង........
ថ្ងៃឈប់សម្រាកខាងមុខនេះ សូមអញ្ជើញមកសើចសប្បាយជាមួយនឹងរឿង "សង្សារខ្ញុំមនុស្សយន្ត........
ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដែលមានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រ Thai Update សម្រាប់សប្ដាហ៍ទី២ នៃខែកុម្ភៈនេះ.......