ជ្រោះ ហ្គាន (Grand Canyon) គឺជាជ្រោះដែលមានជំរៅជ្រៅ ហើយទនេ្ល ការូណាដូ
(នៅរដ្ឋ អារីសូនណានៅប្រទេសសហរដ្ឋអាមេរិច) បានហូរចាក់មកកាន់ជ្រោះដ៏ស្រស់ស្អាតនេះ។
ជ្រោះនេះមានទេសភាពស្អាត មានទឹកទនេ្លហួរសន្សឹមៗ ជាមួយនិងខ្យល់បក់រំភើយៗ ជាហេតុធើ្វអោយតំបន់នេះមាន ភ្ញៀវមកទស្សនាជារៀងរាល់ឆ្នាំមិនតិចជាង 5លាននាក់ទេ។ ប្រសិនជាលោកអ្នកអាចចំនាយពេលវិស្សមកាលជាមួយក្រុមគ្រូសាររបស់អ្នកមកកាន់ជ្រោះនេះ វាពិតជាមិនខុសបំនងឡើយ។ រដូវក្តៅ រដូវសឹ្លកឈើជុះ រដូវសឹ្លកឈើលាស់ និងរដូវធ្លាក់ទឹកកក
គឺជាពេលដ៏ល្អសំរាប់មកទស្សនាតំបន់នេះ។
ថ្មប៉ប្រះទឹក(Great Barrier Reef) តំបន់នេះគឺជាតំបន់ផ្កាថ្មដែរធំជាងគេនៅលើកេពិភេពលោក។ វាជាកនែ្លងតំបន់ទេសចរណ៏ លំដាប់ថា្នក់លេខមួយនៅប្រទេស អូស្រ្តាលី។ នៅតំបន់នេះមានជីវិតសត្វ 10,000 ប្រភេទ ដែលនៅក្នុងនោះមាន សត្វស្លាប200 ប្រភេទ និង ត្រី 1,500 ប្រភេទ។
ផូរីដា(Florida) តំបន់នេះសាង់សង់ឡើង សំរាប់ភ្ញៀវទេសចរ។ វាសិ្ថតនៅភូមិភាគខាងជើងឈៀងខាងកើត នៃប្រទេសអាមេរិច។ ផូរីដា អាចហៅបានម្យ៉ាងទៀតថា រដ្ឋព្រះអាទិត្យរះ(Sunshine State) រដ្ឋនេះមានកនែ្លងកំសាន្តនិងម្ហូបឆ្ងាញ់ពិសារជាច្រើនគ្រប់បែបយ៉ាងសំរាប់អ្នកមកទស្សនាតំបន់នេះ។
កោះទិសខាងត្បូង(The South Island) កោះនេះមានទីតំាងនៅប្រទេស ញូវសាឡេន ដែលជាតំបន់មានទេសាភាពដ៏ស្រស់ស្រកាល។ វាជាកោះដ៏ល្បីល្បាញ ជាមួយនិង ឆេ្នរខ្សាច់ពណ៍មាសដ៏ស្រស់ស្អាត ដែលអាចអោយភ្ញៀវទេសចរមិនអាចមើលរំលេង។
ខាប់ថន (Cape Town)គឺជាតំបន់ស្ថិតនៅចុងទី្វបអាហ្រ៊ិច លោកអ្នកអាចកំសាន្តនៅទីនោះជាមូយនិងទស្សនីយ៏ភាព ដ៏ស្រស់ស្អាតនិង ការរស់នៅដែលមិនអាចបំអាចបំផិ្ថចបាន។ជារៀងរាល់ខែរដូវក្តៅ លោកអ្នកអាចហែលទឹកក្រោមកំដៅថៃ្ងនិង ទេសភាពដ៏ស្រស់ស្រកាល ជាមូយក្រុមគ្រូសារនិង មនុស្សដែលអ្នកស្រលាញ់។
ប្រាសាទមាស (Golden Temple) ប្រាសាទនេះសិ្ថតនៅ ចំពាក់កណ្តាល នៃ ទឺកពណ៍ខៀវ។ វាសិ្ថតនៅក្នុងប្រទេសឥណ្ឌា។ បើសិនជាអ្នកមានឧកាសមកកាន់ប្រទេសឥណ្ឌា សូមកុំភេ្លចកនែ្លងនេះអោយសោះ។
ឡាវ៉ាហ្គា(Las Vegas) គឺជាទីក្រុងធំជាងគេនៅក្នុង ណាវាន់ដា(Nevada). វាអាចនិយាយបានថាជាទីក្រុងនៃ ការកំសាន្តនៅលើកពិភពលោក។ ទីកនែ្លងនេះមាន កាស៊ីណូ និង អូតែល ដ៏ស្រស់ស្អាត ជាមួយនិង គ្រើៀងបរិក្ខារ ទាន់សម័យបំពាក់នៅទីនោះ។
ស៊ីដនី(Sydney) ជាផ្ទះកំពូលសេដ្ឋកិច្ច នៅប្រទេស អូស្រា្តលី។ កនែ្លងនេះពោរពេញទៅ ដោយទីកព័ទ្ធជុំវិញ ធម្មជាតិ និងភើ្លងពណ៍ ដែរគូរអោយគនគន់ទស្សនានៅពេលរាត្រី។
ញូវយ៉ក (New York) សិ្ថតនៅក្នុងប្រទេសសហរដ្ឋអាមេរិច ជាតំបន់ធំជាងគេ ហើយក៏ជាតំបន់ស៊ីវល័យ វប្បធម៏ សេដ្ឋកិច្ច តន្រ្តី អាហារ និង ភាពសំបូរបែប ផ្សេងៗទៀតដែលលោកអ្នកមិនអាចនឹកស្មានដល់។
ថៃម៉ាហា(Taj Mahal) តាមការស្រង់មតិពីភ្ញៀវទេចរបានបង្ហាញថា
ថៃម៉ាហាគឺជាសំនង់ដែលស្អាតជាងគេបំផុត ដែលមានទីតំាងសិ្ថតនៅក្នុង ប្រទេសឥណ្ឌា ហើយវាអច្ជរិយ: នៅលើពិភពលោកផងដែរ។ប្រសិនជាលោកអ្នកទៅទស្សនាតំបន់នេះ លោកអ្នកក៏អាចទៅកំសាន្តមាត់ទនេ្ល ជាមួយនិងទេសភាពស្រស់ស្អាត គួបសមនិង ខ្យល់អាកាសបរិសុទ្ធអាចធើ្វអោយអ្នកចាកផុតឆ្ងាយ ពីភាពនើៀយហាត់បានមួយកំរិតផងដែរ។
ផ្ទាំងថ្មនៅកាណាដា(Canadian Rockies)គឺជាកនែ្លងដែលមានទេសភាពស្រស់ស្អាត។ប្រជាជន នៅកាណាដា ចូលចិត្តទៅកនែ្លងនោះពេលគេមានវិស្សមកាល។ មនុស្សជាច្រើនចូលចិត្តមកឡើងភ្នំជាក្រុមនៅកនែ្លងនេះ។
យូលុយរូ(Uluru) រឺហៅបានម្យ៉ាងទៀតថា ថ្មអាយើៀ(Ayers Rock) វាគឺជាសម្បតិ្តធម្មជាតិដ៏អស្ចារ្យ។ ទីកនែ្លងនេះជាតំបន់មានទេសភាពស្អាតនិងជាកនែ្លងសំរាប់អ្នកចូលចិត្តស្រាវជ្រាវ ផងដែរ។
ឆាយឆេង អ៊ិតសា (Chichen Itza) ជាតំបន់ចំនាស់ជាងគេនៅប្រទេស Mexico ហើយក៏ជា អច្ចរិយទំាងប្រាំពីរនៅលើពិភពលោកផងដែរ។
ម៉ាឈូពីឈូ(Machu Picchu) គឺជាអច្ចរិយះ ទំាងប្រាំពីរនៅលើពិភពលោក ជាតំបន់ដែលអាថ័កំបាំង ដែលសិ្ថតនៅ ពែរ៉ូ។លោកអាចធើ្វដំនើរផ្សងពេ្រងតែម្នាក់ឯងនៅតំបន់នេះបាន ប៉ុនែ្តត្រូវរៀនសិក្សាពីតំបន់នេះអោយច្បាស់លាស់ ព្រោះវាជាតំបន់ ដែលមានទិសតំបន់ស្មុកស្នាញ។
ទឹកជ្រោះណាហ្គារ៉ា(Niagara Falls) មានប្រភពមកពី សហរដ្ឋអាមេរិច និង កាណាដា។ ប៉ុនែ្តទឹកធ្លាក់មកពី ខាង កាណាដាមានទេសភាព ស្អាតជាង។ ទីកនែ្លងវាសាកសមទៅនិង សង្ស័យមនុស្ស ដែលចូលចិត្ត ស្រលាញ់ទេសភាព រ៉ូម៉ង់ទីច និងដំនើរផ្សងព្រេង។
ផេត្រា(Petra) ជាអច្ចរិយះទំាងប្រាំពីរ មានការសាងសង់ពីរថ្មពណ៍ក្រហាម នៅក្នុងទីក្រុង
ណាបាតាម(Nabataean) ប្រទេស ស៊ូដង់។ចំលាក់នៅទីនោះមានពណ៍ក្រហាមបើអ្នកបាន ទស្សនាហើយពិតជាមានអារម្មណ៏ថាបែ្លកជាក់ជាមិនខាន។
ពីរ៉ាមីត(The Pyramids) គីជាសំនង់ដ៏អស្ចារ្យនៅក្នុងប្រទេស អេស៊ីប។ តំបន់ទស្សនាមាន សមុទ្រខ្សាច់ ស្ទូចត្រី កីឡាវាយកូនហ្គុល និង ការមើលទេសភាពក្រោមបាតសមុទ្រ។មិនតែប៉ុណេ្ណះលោកអ្នកក៏អាច ជ្រើសរើសទីកនែ្លង សំរាប់ខ្លូនឯងសំរាប់លំហែលកាយមានដូចជា: ជូរសមុទ្រ ស៊ីណា និង សមុទ្រក្រហាម។ នៅតំបន់នេះភ្ញៀវទេសចរណភាគច្រើន ចូលចិត្តមករដូវ ត្រជាក់ចាប់ពីរខែមីនា ដល់ខែឌសភា និងរដូវក្តៅ ចាប់ពីរខែកញ្ញា ដល់ខែវិច្ឆិការ។
វានអាយ( Venice) គឺជាតំបន់ទេសចរ ដែលល្បីល្បាញជាងគេនៅក្នុង ប្រទេស អ៊ីតាលី។ លោកអ្នកនិងនឹកស្មានមិនដល់ហើយ និងភ្ញាក់ផើ្ញលនៅពេលដែរដឹងពី ស្ថាបត្យកម្មនៃតំបន់នេះ។ ទីក្រុងនេះសាងសង់នៅលើកោះតូចៗចំនួន 317 និង មានប្រលាយទឹកចំនួន150 ដែលហួរកាត់ក្រោមស្ពានចំនួន 409។
ម៉ាដ្រៀជ (Maldives) គឺជាតំបន់អាកាសធាតុត្រូពិច។មានដើមត្នោត ឆេ្មរពណ៍ស និងឆេ្មរសមុទ្រពណ៍ខៀវ។ តំបន់នេះគីជាក្រុមកោះ ផ្កាថ្មចំនូន 1190 កោះ ដែលអំនោយផល ដល់ ការទស្សនានៅក្រោមបាតសមុទ្រផងដែរ។ ចនោ្លះខែ ធ្នូ ដល់ខែ មេសា គឹខែដែរភ្ញៀវទេសចរណ៏មកទស្សនាច្រើនបំផុតព្រោះនៅក្នុងអំឡុងខែនេះ លោកអ្នកអាច មានពេលវេលាជាច្រើនម៉ោង សំរាប់មើលថៃ្ងលិច។
កំផែងចិន(Great Wall of China) ជាតំបន់ចាត់ចូលចាអច្ជរិយ: ទំាងប្រាំពីរ នៅលើកពិភពលោក។ ជាក៏ជានិមិត្តសញ្ញាសំរាប់ ប្រទេសចិនផងដែរ។ កំផែងបានចំនាយពេលរាប់រយ ឆ្នាំ ដើម្បី បងើ្កតទីកនែ្លងនេះឡើង។
ទឹកជ្រោះវីតូរីយ៉ា(Victoria Falls) ក៏ជាតំបន់ចាត់ចូលជាបេតិភ័ណ្ឌ ជាតិដែរ ព្រោះវាជាតំបន់ ដែលមានទីកជ្រាះធ្លាក់ ដ៏ស្រស់ស្អាតនៅក្នុងដែនដី ប្រទេសអាព្រិច។ ការចំនាយតិច ប៉ុនែ្តការសប្បាយមានច្រើនដែលអ្នកនឹកស្មានមិនដល់។ លោកអ្នកអាចសាកល្បងមកជាលក្ខណ: ផ្សងព្រេង ជាមួយនិងសម្បតិ្តធម្មជាតិនៅក្នុង ទឹកជ្រោះ នេះ។ ទឹកជ្រោះនេះមានពីរផែ្នក មួយផែ្នក
ស៊ីមប៊ី(Zambia) និងមួយទៀត ផែ្នក ស៊ីមបាវី(Zimbabwe)។ ផែ្នកទំាងពីរនេះសុទ្ធតែមានអាយុកាលយួរយារណាស់មកហើយ។
ហុងកុង(Hong Kong) ជាតំបន់ទេសចរណនៅក្នុង អាស៊ីមិនចាញ់ ប៊ែកអ៊ឺរ៉ុបទេ។ ការមកទស្សនាប្រទេសនេះអាចនាំអ្នកមកនូវ ភាពសប្បាយ និងអាចដឹងអំពីរ ប្រពៃណីទំនៀមទំលាប់នៃប្រទេសនេះបានមូយកំរិតទៀត។ ចន្លោះពីខែ តុលាដល់ខែ វិចិ្ជកា និង ខែ ធ្នូ គឺជាពេលវេលាដ៏ល្អសំរាប់ការមកទស្សនាប្រទេសនេះ។
យូសើមីត (Yosemite) មានទីតំាងស្ថិតនៅ ភាគខាងលិច នៃភំ្ន ស៊ីរ៉េននេវ៉ាដា( Sierra Nevada) សហរដ្ឋអាមេរិច។ ជារៀងរាល់ឆ្នាំមានភ្ញៀវមកទស្សនាមិនតិចជាង 4 លាន នាក់ទេ ដែលបានមកទស្សនានៅតំបន់នេះ ព្រោះថាតំបន់នេះមាន ជីវិតសត្វពៃ្រជាច្រើនដូចជា: ក្តាន់ ខ្លាឃុំ និងសត្វស្លាប់ជាច្រើនទៀត។មិនតែប៉ុណេ្ណះ លោកអ្នកអាច លេងកីឡាបានច្រើនប្រភេទទៀតផងដូចជា: ឡើងភំ្ន លេងក្តាររំអិល បោះជំរុំ ជិះស្គី ជិះសេះ និងជិះកង់កំសាន្តបានផងដែរ។
ហាវៃ(Hawaii) ជាតំបន់វិស្សមកាល ដែលអាចអោយលោកអ្នកមានអាម្មរណ៏សប្បាយចិត្ត និងចាកឆ្ងាញពីភាពនើៀយហាត់។ ហាវៃអាចអោយអ្នកដឹងថា តើឆ្មេរមួយនេះកំពុងបង្អូតសំរស់ បែបណាទៅកាន់ភ្ញៀវទេសចរ ដែលកំពុងមកទស្សនានៅទីនេះ។នៅរដូវរងា ឆ្មេរសមុទ្រហាវៃនេះមានភ្ញៀវទេសចរ យ៉ាងច្រើនកុះករ និងមានលែ្បងលេងជាច្រើនប្រភេទផងដែរ។
ប៉ារីស(Paris) ជាមិនត្រឹមជាតំបន់ដែលមានសោភ័ណភាពស្រស់បំព្រងហើយវាក៏ជារាជាធានី នៃប្រទេសបាំរំាងផងដែរ។ អ្នកក៏អាចមើលឃើញនូវទស្សនី៏យភាពយ៉ាងស្រស់ស្រកាល ពីរកំពូលទូសអ៊ែហ្វាល (Eiffel Tower)