CamNews

ទេសចរណ៍ 

បណ្តារផ្លូវថ្នល់ទាំងឡាយដែលគួរអោយចាប់អារម្មណ៍នៅ ជុំវិញពិភពលោក

​1: ផ្លូវឆ្លងកាត់សមុទ្រ Atlantic ក្នុងប្រទេស Norway
ផ្លូវនេះត្រូវបានប្រជាជននៅទីនោះហៅឈ្មោះថា​ Atlanterhavsveien ជាផ្លូវមួយក្នុងចំនោម
ផ្លូវ Highway ទាំង 64 របស់ប្រទេស Norway ផងដែរ ។ ផ្លូវនេះសាងសង់ភ្ជាប់ពីតំបន់
Karvag ខេត្ត Averoy ជាមួយតំបន់ Vevang ខេត្ត Eide ។ បច្ចុប្បន្នផ្លូវនេះបានកា្លយជាកន្លែង
ដែលទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តនៅទីនោះយ៉ាងកុះករ ។ ហើយផ្លូវនេះក៏ត្រូវាបាន
ជាប់ចំណាត់ថ្នាក់ជាសំណង់ប្រវត្តិសាស្រ្តរបស់ប្រទេស Norway ផងដែរ ។




ផ្លូវនេះចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 1983 មានប្រវែង 8,3 គីឡូម៉ែត្រ ចំណាយពេល 6 ឆ្នាំទើប
សាងសង់រួចរាល់ ។
2: ផ្លូវឆ្លងកាត់ភ្នំ Jebel Hafeet ក្នុងប្រទេស អារ៉ាប់
ផ្លូវនេះទើបតែសាងសង់រួចរាល់ក្នុងរយៈពេលថ្មីៗនេះ ។ មានរយៈកំពស់ 1.249 ម៉ែត្រធៀប
ជាមួយផ្ទៃទឹកសមុទ្រ ។ ភ្នំ Jebel Hafeet ជាតំបន់ដែលមានរយៈកំពស់ខ្ពស់បំផុតនៅក្នុង
​ប្រទេសអារ៉ាប់ ស្ថិតនៅក្នុងរាជធានី Al Ain ។ ផ្លូវនេះមានចំង៉ាយ 11,7 គីឡូម៉ែត្រ ចំពោះ
ភ្ញៀវធ្វើដំណើរដោយរថយន្តក្រុង គឺមានភាពងាយស្រួលក្នុងការទស្សនានូវផ្ទាំងទស្សនីយ៍
ភាពដ៏អស្ចារ្យនៃភ្នំ Jebel Hafeet នេះបំផុត ។




3 : ផ្លូវប្រវែង 7 Mile នៅរដ្ឋ Florida សហរដ្ឋអាមេរិច
ផ្លូវនេះមានប្រវែង 7 Mile ពិតប្រាកដមែន គឺស្មើនិង 11,3 គីឡូម៉ែត្រ​ សាងសង់ភ្ជាប់ពីកោះ
Knight ជាមួយកោះ Little Duck នៃមហាសមុទ្រ Atlantic ។ សាងសង់រួចរាល់នៅឆ្នាំ 1982
ជាប់ចំណាត់ថ្នាក់ជាផ្លូវវែងបំផុតក្នុងពិភពលោក​ ដែលសង់ឆ្លងកាត់សមុទ្រ ។​ ផ្លូវនេះមាន
រយៈកំពស់ 20 ម៉ែត្រធៀបជាមួយផ្ទៃទឹក វាអាចទ្រាំទ្របានជាមួយកំលាំងខ្យល់បោកបក់
រហូតដល់ 320 km/h ។




ផ្លូវនេះសាងសង់លើសំណង់ចាស់មានឈ្មោះថា Knights Key-Pigeon Key-Moser
Channel-Pacet Channel Bridge ដែលសាងសង់ពីឆ្នាំ 1909 ដល់ 1912 និងត្រូវបានទទួល
ការបំផ្លាញក្នុងឆ្នាំ​ 1935 ដោយខ្យល់ព្យុះ ។
នៅកំឡុងខែ​ មេសា ជារៀងរាល់ឆ្នាំ​ក្នុងថ្ងៃ សៅរ៍ ផ្លូវនេះត្រូវបិទហាមមិនអោយធ្វើដំណើរ
ដើម្បីប្រារព្ធកម្មវិធីរត់ប្រណាំងមួយឈ្មោះថា Seven Mile Bridge Run ជាពិធីខួបអនុស្សាវរីយ៍
ថ្ងៃបើកអោយប្រើប្រាស់ដំបូង ។
4 : ផ្លូវ Grossglockner High Alpine ក្នុងប្រទេស អូទ្រីស
ជាផ្លូវដែលស្ថិតនៅតំបន់ភ្នំភា្ជប់ពីរដ្ឋ Salzburg ជាមួយរដ្ឋ Carinthia តាមដងផ្លូវនេះភ្ញៀវទាំង
ឡាយអាចទស្សនាបាននូវទេសភាពដ៏អស្ចារ្យ ដូចជា​ សួនឧទ្យានជាតិ Hohe Tauern​ ,ភ្នំ
Grossglockner ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេស អូទ្រីស មានកំពស់ 3798 ម៉ែត្រ និង ដង
ទន្លេ Pasterze ។




ផ្លូវ Grossglockner High Alpine មានចំង៉ាយ 48 គីឡូម៉ែត្រ មានកំពស់ 2504 ម៉ែត្រ ធៀបនឹង
កំពស់ទឹកសមុទ្រ ។
4 : ផ្លូវ Timgad នៅក្នុងប្រទេស អាល់ស៊េរី

ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលស្តេច Trajan ក្នុងឆ្នាំ 100 ក្រោយ គ.ស នៅចំនុចច្រក
ចូលប្រសព្វគ្នាមួយមានផ្លូវយ៉ាងតិច 6 ។ Timgad ជាសំណង់បុរាណមួយ ដែលទទួលបានការ
កោតសរសើរ​ និង ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីវិស្វករ បច្ចុប្បន្ននេះ ។





ចំនុចកណ្តាលនៃតំបន់ មានបន្ទាយមួយមានកំពស់ 12 ម៉ែត្រ មានឈ្មោះថា Trajan Arch ។
5 : ផ្លូវ Transfagarasan ក្នុងប្រទេស រ៉ូម៉ានី
ជាតំបន់ដែលគេចាត់ទុកថាជាស្រុកកំណើតរបស់ Count Draculaមានចំង៉ាយ 90 គីឡូម៉ែត្រ
ផ្លូវនេះមានឈ្មោះថា Transfagarasan និងស្ថិតនៅជួរភ្នំ Carpathian ។





ជួរភ្នំនេះស្ថិតនៅចំនុចកណ្តាលរវាងតំបន់ខ្ពង់រាប Moldoveanu និង Negoiu របស់ប្រទេស​
រ៉ូម៉ានី ។ ផ្លូវ Transfagarasan ភ្ជាប់ពីតំបន់ Transylvania ជាមួយនឹងទីក្រុងផ្សេងៗដូចជា
Sibiu និង Pitesti ផងដែរ ។ នៅលើកំណាត់ផ្លូវនេះ មានកន្លែងខ្លះ មានសភាពកោងនិង
ចំណោតកំពស់ខ្ពស់ៗ រហូតដល់ 2034 ម៉ែត្រ ក៏មាន ៕

Tags: