CamNews

ព័ត៌មានជាតិ 

អគ្គលេខាធិការ CNRP មិនហ៊ានអះអាង Facebook របស់កូនលោក កឹម​ សុខា និង សម រង្ស៊ី «ពិត ឬមិនពិតនោះទេ»

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង អគ្គលេខាធិការ គណបក្សសង្រ្គោះជាតិ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅម៉ោង៤៖២០នាទី រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះថា ចំពោះ Facebook របស់អ្នកស្រី កឹម សម្មាធីតា កូនស្រីរបស់លោក កឹម សុខា និង អ្នកស្រី សម រ៉ាច្ឆែល កូនស្រីរបស់លោក សម រង្ស៊ី ដោយលោកមិនហ៊ានអះអាងថា ពិតប្រាកដ ឬក្លែងក្លាយនោះទេ ដោយលោកថា បណ្តាញព័ត៌មានសង្គម បច្ចុប្បន្នមានច្រើន មិនអាចកំណត់ដឹងច្បាស់ថា មួយណាពិត ឬណាមិនពិតនោះទេ ។

ដោយឡែកលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក៏មិនបានបញ្ជាក់អំពីបញ្ហា Facebook នេះដែរ ដោយសារតែទូរស័ព្ទរបស់លោក Call ចូលជាច្រើនដង ហើយពុំមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យម្នាក់ទៀត គឺលោក យឹម សុវណ្ណ ក៏មិនបានឆ្លើយតបនឹង បញ្ហា Facebook ពិត ឬក្លែងក្លាយនេះដែរ ដោយទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន ។

ជាពិសេសម្ចាស់ Facebook ផ្ទាល់គឺ អ្នកស្រី សម រ៉ាច្ឆែល កូនស្រីរបស់លោក សម រង្ស៊ី ដែលមានប្តីជាជនបរទេសនោះ ក៏មិនអាចទាក់ទងបញ្ជាក់ថា តើfacebook របស់អ្នកស្រីពិតឬក្លែងក្លាយ។ ហើយរឹតតែពិសេស អ្នកស្រី កឹម សម្មាធីតា កូនស្រីរបស់លោក កឹម សុខា ក៏មិនអាចបំភ្លឺពាក់ព័ន្ធនឹង Facebook អ្នកស្រីបានដែរ ។

លោក សួន សំបូរ ដែលជាអ្នកនិយមលេង Facebook គាំទ្រគណបក្សប្រឆាំង បានលើកឡើងយ៉ាងច្បាស់ថាFacebook របស់កូនស្រីលោក កឹម សុខា គឺមានរូបភាពភាគច្រើនពោរពេញទៅដោយក្រុមគ្រួសាររបស់ លោក កឹម សុខា ដូចជាថតលក្ខណៈគ្រួសា រនៅពេលដែល អ្នកស្រី កឹម សម្មាធីតា ទទួលសញ្ញាបត្រ នៅបរទេស និងរូបភាព-វីដេអូ លក្ខណៈគ្រួសារបង្ហាញពី ជីវិតឯកជនជាច្រើនទៀត ត្រូវបានបង្ហាញ យ៉ាងច្បាស់នៅលើទំព័រ Facebook មួយនេះ ។ ក្រៅពីនោះទំព័រ facebook របស់អ្នកស្រី បានបង្កើតជាង១០ឆ្នាំមកហើយ ពោលខ្ទង់ ឆ្នាំ២០០៦-២០០៧ ហើយអ្វីដែលជាចំណាប់អារម្មណ៍នោះ នៅក្នុងទំព័រ Facebook អ្នកស្រី ក៏បានសរសេរអំពាវនាវ ឱ្យប្រជាពលរដ្ឋ ជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ ឬជួយដល់គណបក្សសង្រ្គោះជាតិផងដែរ។

ម្យ៉ាងទៀត លោក សួន សំបូរ បានបញ្ជាក់យ៉ាងច្បាស់ទៀតថា រូបគាត់ធ្លាប់បានឃើញយ៉ាងច្បាស់ និងធ្លាប់បាន like លើរូបភាព ដែលកូនរបស់លោក កឹម សុខា បង្ហោះហើយក៏មានមន្រ្តីមួយចំនួនធំ នៃគណបក្សសង្រ្គោះជាតិ បាន like និង share ព្រមទាំង Comment ពេញលើ facebook របស់អ្នកស្រី ជាយូរឆ្នាំណាស់មកហើយ ។

សរុបជារួម ពាក់ព័ន្ធនឹង Facebook កូនស្រីទាំងពីររបស់មេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ «មិនទាន់មានមន្រ្តីជាន់ខ្ពស់ណាមួយ នៃគណបក្សប្រឆាំង និងម្ចាស់សាមីខ្លួនអះអាងថា ក្លែងក្លាយ ឬក៏ពិតនោះទេ ហើយបញ្ហានេះ ស្ថិតនៅក្នុងភាពមន្ទិលសង្ស័យទាំងអស់គ្នា»៕

ខាងក្រោមនេះជារូបភាព និងវិដេអូ ដែលដកស្រុងពី Facebook កូនស្រីរបស់លោក កឹម សុខា-->


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

សូមបងប្អូនជួយបរិចាទជូនមូលនិធិសង្គ្រោះជាតិដើម្បីជួយឧបត្ថមដល់ជនរងគ្រោះដោយសារទឹកជំនន់។ សំរាប់បងប្អូនរស់នៅក្នុងស្រុក សូមទំនាក់ទំនងតាមរយៈេលខ ០១២ ៥៩៥ ២៦៥។សំរាប់បងប្អូននៅក្រៅប្រទេស អាចសរសេរជាឆ្សែកទៅកាន់៖Cambodia National Rescue Foundation P.O.Box 650114 Sterling, VA 20165 ឬ ផ្ញើរទៅកាន់៖Bank of America Acct#:4350-2986-8173 Routing #: 540530137 ឬ តាមរយៈ http://nationalrescuefoundation.blogspot.comសូមអរគុណ!

Posted by Samathida Kem on Sunday, October 13, 2013