CamNews

សាកសពធ្លាក់យន្ដហោះ AirAsia ​ ៦ នាក់បន្ថែមទៀតហើយ បានត្រូវគេរកឃើញ

ព័ត៌មានអន្ដរជាតិ៖ ស្ថិតក្រោមការស្វែងរកយ៉ាងសកម្ម របស់ក្រុមភ្នាក់ងារ​ បានបង្ហាញថា សាកសព​ ៦ នាក់បន្ថែមទៀតត្រូវបានរកឃើញកាលពីម្សិលមិញ ខណៈដែលពួកគេត្រូវជាប់ក្នុងកៅអីដោយខ្សែក្រវ៉ាត់​សុវត្ថិភាព។ 

ប្រភពព័ត៌មានបានផ្សាយបង្ហាញឲ្យដឹងថា សាកសពដល់ទៅ ៦ នាក់បន្ថែមទៀតត្រូវបាន ក្រុមអ្នកស្រាវ​ជ្រាវរុករក ឃើញ​ដែលមាន ស្រី ៤នាក់ ប្រុស ២ នាក់​ ដោយពួកគេសុទ្ធតែជាមនុស្សពេញវ័យ ទាំងអស់។ ប្រភពព័ត័មានបានបន្ថែមទៀតថា សាកសពដែលរកឃើញទាំងអស់ សរុបទៅគឺមានចំនួន ៥៩​​នាក់ហើយ ដែលចំនួនសរុបនៃអ្នកគ្រោះថ្នាក់ទាំងអស់ ដល់ទៅ ១៦២ នាក់ ។ 

យោងតាមសម្ដីភ្នាក់ងាររុករកបានបង្ហាញឲ្យដឹងថា​ ពួកគេបានបន្ដស្វែងរកយ៉ាងសកម្ម ទើបបានឃើញ​សាកសពទាំង ៦ នាក់នេះ ប៉ុន្ដែអ្វីដែលធ្វើឲ្យពួកគេបរាជ័យនោះគឺ តួខ្លួនយន្ដហោះនៅតែមិន​បានរកឃើញនៅឡើយទេ​ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ channelnewsasia


Tags: International News QZ8501