CamNews

តារា 

មង្គលការអ្នកគ្រូពេទ្យ Eva Carneiro ទាំងមូល អត់មានកីឡាករ Chelsea ណាម្នាក់ចូលរួមសោះ

ព័ត៌មានកីឡា៖​ អតីតអ្នកគ្រូពេទ្យវ័យចំណាស់របស់ក្លឹប Chelsea ម្នាក់ឈ្មោះថា Eva Carneiro ដែលធ្លាប់មានទំនាស់ជាមួយលោក Jose Mourinho កាលពីប៉ុនា្មនខែថ្មីៗ បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃពុធម្សិលមិញ​ជាមួយដៃគូរស្នេហាដ៏ស្មោះស្ម័គគឺលោក Jason De Carteret ប៉ុន្ដែគួរឲ្យស្ដាយ ក្នុងពិធីទាំងមូល​មិនមាន កីឡាករ Chelsea ណាម្នាក់ចូលរួមទាល់តែសោះ។ 

Eva Carneiro បានប៉ះទង្គិចដោយពាក្យសម្ដី និងកាយវិការមិនគប្បីរបស់លោក Mourinho កាលពីប៉ុន្មានខែមុន​ នេះបង្កឲ្យមានបញ្ហាដ៏ស្មុគស្មាញ ខណៈដែលនៅពេលនេះ​ មិនទាន់នឹងដាច់ស្រេចនៅឡើយ។ បញ្ហាដ៏ហ្មងសៅមួយនេះ បានធ្វើឲ្យអ្នកគ្រូពេទ្យ របូតការងាចេញពីក្លឹប Chelsea ដោយគ្មានសោកស្ដាយ។ តែទោះបី​ជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា កញ្ញាបានក្លាយ​ជាកូនក្រមុំដ៏ស្រស់ស្អាត កាលពីថ្ងៃម្សិលម៉ិញ ក្នុងវិហារ មួយនៅក្បែផ្លូវ St Patrick ក្នុងទីក្រុងឡុង ។ 


ដោយ៖ អឿ អ៊ុយ


Tags: Sport News Chelsea Jose Mourinho Eva Carneiro