CamNews

ព័ត៌មានជាតិ 

ថ្មីចែស! ក្រសួងសុខាភិបាល ផ្ដល់ដំណឹងពីចំនួនអ្នកឆ្លង និងអ្នកជាសះស្បើយនៃជំងឺខូវីដ ១៩

នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញលិខិតជូនដំណឹងស្ដីពីការវិវត្ដន៍នៃជំងឺខូវីដ ១៩ ។

លិខិតជូនដំណឹង ដែលចេញផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ​២០២០ នេះ អ្នកឆ្លងជំងឺខូវីដ ១៩ បានជាសះស្បើយចំនួន ០៩ បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងសរុបដល់ ៣៤ នាក់ ។

មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺខូវីដ ១៩ មួយ(០១) ករណីបន្ថែមទៀត និងបន្ដការព្យាបាលជូនអ្នកជំងឺនេះ ៧៦ នាក់ នៃចំនួនអ្នកឆ្លងសរុប ១១០ នាក់ ។

ជួសមុខឱ្យប្រជាពលរដ្ឋខ្មែរ CamNews សូមអរគុណក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីសង្គ្រោះជីវិតមនុស្ស៕



 



 

អត្ថបទ៖ សារ៉ាត