CamNews

កុំព្យូទ័រ 

MacBook 2015 របស់ Apple ៖ មហាស្ដើង មហាស្អាត តម្លៃ ១.២៩៩ដុល្លារ

ដោយមានការផ្លាស់ប្ដូរអំពីរចនារូបរាង និងបច្ចេកវិទ្យា MacBook ថ្មីបំផុតនេះ ប្រាកដជាផលិតផល
ដែលអ្នកណាក៏ប្រាថ្នាចង់បាន ក្នុងឆ្នាំ ២០១៥។

ដូចទៅនឹងគម្រោង Apple បានប្រកាសបង្ហាញជាផ្លូវការនូវ MacBook Air ជំនាន់ថ្មី មានឈ្មោះថា
The new Macbook ដែលមានទម្ងន់ត្រឹមតែ ៩០៧ក្រាម  និងកម្រាស់ ១៣,១មម គឺស្ដើងជាង
២៤% ធៀបនឹង MacBook Air បច្ចុប្បន្ន។

The new Macbook មានអេក្រង់ ១២អ៊ិន្ឈ៍ ប្រើបច្ចេកវិទ្យា Retina មានរីសូលូសឹនច្បាស់ដល់កំពូល
គឺ 2304 x 1440 pixels។ ម៉ាស៊ីននេះ មានគ្រាប់ចុច TouchPad ដែលបំពាក់បច្ចេកវិទ្យា Force
Touch អាចដឹងអំពីការប៉ះ (ធ្ងន់ ឬស្រាល) របស់អ្នកប្រើប្រាស់។ ម៉ាស៊ីននេះ ប្រើឈីប Intel Core
M ជំនាន់ថ្មី កម្រិត 1.1Ghz (ល្បឿនអតិបរមា turbo boost ឡើងដល់ 2.6 GHz) សម្រាប់កំណែស្ដង់
ដា ខណៈដែលកំណែខ្ពស់ជាងនេះ មានកម្រិត 1.2Ghz (turbo boost ឡើងដល់ 2.9GHz) ។ កំណែ
ទាំងពីរនេះ មាន RAM 8GB។

ទោះប្រើអេក្រង់ Retina ដែលបង្ហាញរូបភាពយ៉ាងច្បាស់ ប៉ុន្តែ ថាមពលថ្មរបស់វាក៏គួរឱ្យពេញចិត្ត
ពោលគឺ បើចូលអានគេហទំព័រនានា អ្នកនឹងប្រើបាន ៩ម៉ោងបន្តបន្ទាប់ បើមើលភាពយន្តនឹងបាន
១០ម៉ោង។ Apple ថ្លែងថា ថ្មសម្រាប់ The new Macbook ត្រូវបានកែលំអដល់ទៅ ៣៥% បើធៀប
នឹងកំណែមុន។

ចំនុចសំខាន់បន្ទាប់របស់ The new Macbook គឺរន្ធតភ្ជាប់ “ទាំងអស់ក្នុងមួយ” USB-C ដែលមាន
ដូចជារន្ធ VGA, HDMI, DisplayPort ឬរន្ធ USB ធម្មតា។ ពិសេស រន្ធនេះមានទំហំតូចជាងមុន
ហើយអ្នកប្រើប្រាស់អាចដុតបែបណាក៏បាន គឺវាដូចទៅនឹងរន្ធ Lightning ដែលមាននៅលើ iPhone
, iPad។

MacBook Air 2015 នេះ នឹងមានបីបណ៌ គឺពណ៌មាស ពណ៌ប្រាក់ និងពណ៌ប្រផេះ។ សម្រាប់
កំណែស្ដង់ដា MacBook Air 2015 ឬហៅថា The new Macbook នេះ នឹងត្រូវបានដាក់លក់ក្នុងតម្លៃ
១.២៩៩ដុល្លារអាមេរិក ចំណែកកំណែខ្ពស់ជាងនេះដែលមានអង្គចងចាំក្នុងធំជាងទ្វេដង នឹងមាន
តម្លៃ ១.៥៩៩ដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge/techcrunch


Tags: The new Macbook MacBook 2015 Apple MacBook Air 2015