CamNews

ទេសចរណ៍ 

Bora Bora កោះឋានសួគ៌ធម្មជាតិ

នៅលើពិភពលោកយើងនេះនៅតាមប្រទេសនីមួយតែងតែមានតំបន់ធម្មជាតិ
សំរាប់ទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត។ ជាក់ស្តែងប្រទេសបារំាងក៏មាន
កោះ Bora Bora សំរាប់បង្អួតសំរស់ដល់ភ្ញៀវទេសចរផងដែរ។

កោះ Bora Bora នេះ សិ្ថតនៅចំងាយ230km ពីរដ្ឋ Polynesia ប្រទេសបារំាង។ កាលពីដំបូងឡើយកោះនេះមានឈ្មោះថា Pora Pora បន្ទាប់មកកោះនេះប្តូរឈ្មោះ
មក Bollabolla Bolabolla រហូតមកដល់សព្វថៃ្ងនេះ កោះនេះក៏បានប្តូរឈ្មោះមក Bora Bora។

កោះនេះគឺជាកោះដែលឈ្មោះល្បីល្បាញ ព្រោះមានទឹកសមុទ្រពណ៌ បៃតង និងឆ្មេរខ្សាច់ពណ៌សនៅជុំវិញ។ កោះនេះសំបូរទៅដោយ ដើមដូងនិងម្ហូបអាហារ
គ្រើៀងសមុទ្រ សំរាប់បំរើជូនភ្ញៀវទេសចរបានគ្រប់រដូវកាល។

មិនតែប៉ុណ្ណោះភ្ញៀវទេសចរដែលបានមកទស្សនានៅកោះនេះ បានហៅកោះនេះថា ឋានសួគ៌សមុទ្រប៉ាស៊ីភិច។


Tags: