CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ធ្វើបុណ្យខួបកំណើតឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ធ្វើ​ខួប​កំណើត​ឲ្យ​នៅ​ឯ​ប្រទេស​ជប៉ុន ជាមួយ​នឹង​នំ​ខេក និង​បទ​ចម្រៀង។​

លោកហ៊ុន​ សែន បាន​បង្ហោះ​នៅ​ក្នុង​ហេ្វសប៊ុក​ថា កំឡុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច លោក Shinzo Abe  បាន​ឈរ និង​ច្រៀង​ចម្រៀង​ខួប​កំណើត ជាមួយ​នឹង​នំខេក​មួយ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ លោកហ៊ុន​ សែន បាន​សរសេរ​ថា លោក​ពិត​ជា​អរគុណ​លោក Shinzo Abe សម្រាប់​នំខួប​កំណើត និង​កាដូ​ឈុត​សម្រាប់​វាយ​កូន​គោល លោក​ពិត​ជា​មិន​អាច​បំភ្លេច​វេលា​នោះ​បាន​ឡើយ។

ក្នុង​កិច្ច​​ចរចារ ​នៃ​មេដឹកនាំ​ទាំង​ពីរ​កាល​ពីថ្មីៗនេះ ប្រទេស​ជប៉ុន​នឹង​ជួយ​កម្ពុជា​ទាក់​ទង​នឹង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​៕


ប្រភព៖​ KYODO NEWS

ប្រែសម្រួល៖ High