CamNews

ទេសចរណ៍ 

តំបន់មាត់សមុទ្រមានទេសសភាពស្អាតបំផុតក្នុងពិភពលោក


បន្ទាប់ពីធ្វើការស្ទង់មតិមួយរបស់ទស្សនាវដ្តី National Geographic Traveler លើ
តំបន់មាត់សមុទ្រដែលមានទេសសភាពស្អាតបំផុត ចំនួន 99 ​តំបន់ កាលពីពេលថ្មីៗ
នេះ បានបង្ហាញអោយឃើញថា តំបន់ Avalon នៅឯ Newfoundland ត្រូវបានឈរនៅ
លំដាប់ទីមួយគឺទទួលបាន 84 ពិន្ទុ ។



ទីពីរគឺ តំបន់ Tutukaka នៅ New Zealand គឺជាកន្លែងដែលមានទេសភាពដ៏ស្រស់
ត្រកាល ជាកន្លែងដែលរក្សាបាននូវវប្បធម៌ប្រពៃណីយរបស់ជនជាតិ Maori ។ កន្លែង
នេះទទួលបាន 80 ពិន្ទុ ។


តំបន់ Tutukaka ឬក៏ Pembrokeshire ស្ថិតនៅភាគខាងលិចនៃ Bristain ជាកន្លែងដែល
ល្អបំផុតសំរាប់អ្នកទៅកំសាន្តនៅរដូវក្តៅ ។


តំបន់ Chilean Fjords Strait ស្ថិតនៅភាគខាងត្បូងប្រទេស Chile ទទួលបាន 79 ពិន្ទុ ។


តំបន់ឆ្នេរ Na Pali Coast នៅ Hawaii តំបន់នេះរក្សាបាននូវទេសភាពដ៏ស្រស់ស្អាត ដែល
ជាទីចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ មិនអាចបំភ្លេចបានឡើយ ។ តំបន់
នេះទទួលបាន 79 ពិន្ទុ ផងដែរ ។


នេះជាកំពង់ផែ Mutrah, នៅ Batinah Coast ភាគខាងជើង Oman ។


តំបន់ឆ្នេរ British Columbia នៃច្រកសមុទ្រ Georgia ។

ភ្ញៀវទេសចរណ៍ទាំងឡាយចំណាប់អារម្មណ៍យ៉ាងខ្លាំង ជិះអូដ កំសាន្តតាមតំបន់ឆ្នេរ
Broome ប្រទេស Australia ។ តំបន់នេះទទួលបាន 77 ពិន្ទុ ។


តំបន់ភាគខាងត្បូង Nova Scotia ក្នុងប្រទេស កាណាដា ត្រូវបានគេវាយតំលៃថាមាន
ទេសភាពស្អាតមួយដែរ ជាមួយនឹង 77 ពិន្ទុ ។


តំបន់ភាគខាងលិច Scotland ទទួលបាន​ 76 ពិន្ទុ ។



តំបន់នេះស្ថិតនៅលើកោះមួយឈ្មោះ Vald�s នៃ Argentina មហាសមុទ្រ អាត្លង់ទិច ។
តំបន់នេះត្រូវបានអង្គការ UNESCO ដាក់ទៅក្នុងបញ្ជីរឈ្មោះតំបន់អភិរក្សបរិស្ថានធម្មជាតិ
ទៀតផង ។


តំបន់ Skeleton Coast ស្ថិតនៅក្នុងប្រទេស​ Namibia ទទួលបាន 75 ពិន្ទុ ។


តំបន់ Oregon Coast សហរដ្ឋអាមេរិច ទទួលបាន 75 ពិន្ទុ ។


នៅតំបន់ Cook Islands ភាគខាងត្បូងមហាសមុទ្រ ប៉ាស៊ីហ្វិច ។ តំបន់នេះក៏ទទួលបាន
75 ពិន្ទុផងដែរ ។

តំបន់ឆ្នេរ Great Barrier Island របស់ New Zealand ។


តំបន់ lupines quilt ជាតំបន់ជនបទមានទេសភាពដ៏ស្រស់ស្អាតមួយនៅឯ Prince Edward
ភាគខាងត្បូងប្រទេស កាណាដា ទទួលបាន 74 ពិន្ទុ ៕

Tags: