CamNews

ផលិតផលថ្មី 

គណៈប្រតិភូបើកកិច្ចសម្ភោធICT Expo នៅទីក្រុងកោះពេជ្រ2011

កាលពីព្រឹកថ្ងៃទី 01 មេសាឆ្នាំ 2011 នេះនៅវេលាម៉ោង 8ព្រឹកនៅឯទីក្រុងកោះពេជ្រមាន
ការបើកសម្ភោធពិធីកាត់ខែ្សរបូណ៌ការតាំងពិព័រណ៍បច្ចេកវិទ្យា ទូរគមនាគមន៍ ពត៌មាន
វិទ្យាអន្តរជាតិ (ICT) និងការតាំងពិព័រណ៍វិស័យស្ថាបត្យកម្មនិងសំណង់ ដោយមានការ
ចូលរួមពីសំណាក់គណៈប្រតិភូសំខាន់ៗដូចជា ៖
-ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី និង នគររូបនីយកម្ម
-លោក Le Thanh Tam នាយកប្រតិបតិ្តអគ្គនាយកក្រុមហ៊ុនទិន្នន័យអន្តរជាតិ(IDG ASEAN)
-ឯកឧត្តម ជួនវ៉ាត អគ្គលេខាធិការទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍
ពត៌មានវិទ្យា ហៅកាត់ថា (NiDA) ។
-ឯកឧត្តម ឡា ណារ៉ាត់ រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និង​ គណៈ
ប្រតិភូ ជាច្រើនទៀតផងដែរ ។ ពិធីនេះប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមយ៉ាង
ច្រើនកុះករពិសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ។

គួររំលឹកថាការតាំងពិព័រណ៌នេះគឺជាខួបលើកទី 7 ចាប់តាំងពីឆ្នាំ 2005 មក ដែលនឹងប្រព្រឹត្ត
ទៅក្នុងរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី 01មេសា រហូត ដល់ថ្ងៃទី 03មេសា 2011 នៅឯនៅឯ
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

ពិធីកាត់ខ្សែរបូរណ៌ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ឹម ឈុនលឹម

លោក Le Thanh Tam អញ្ជើញឡើងថ្លែងសន្ទរកថា

ឯកឧត្តម អ៊ឹម ឈុនលឹម អញ្ជើញឡើងថ្លែងសន្ទរកថាក្នុងពិធីសម្ភោធបើកពិធីតាំងពិព័រណ៌


ការអញ្ជើញទស្សនៈកិច្ចតាមស្តង់តាំងផលិតផលពីសំណាក់គណៈប្រតិភូ

អ្នកសារព័ត៌មានយ៉ាងច្រើនកុះករនៅឯពិធីសម្ភោធ

ទិដ្ឋភាពផ្នែកខាងក្រៅនៃពិធីតាំងពិព័រណ៌

វត្តមានម៉ូតូកង់បី នៅឯទីចំណតក្នុងបរិវេណនៃពិធីតាំងពិព័រណ៌នៅ កោះពេជ្រ


នេះជារូបភាពដ៏ស្រស់ស្អាតរបស់ PG ដែលបានចូលរួមជាមួយក្រុមហ៊ុន VTC Online ៕

Tags: