CamNews

ភាពយន្ត 

Mr. និង Mrs. Incredible ត្រឡប់មកវិញហើយជាមួយនឹងវគ្គថ្មី “Incredibles 2”

កំសាន្ត ៖ ថ្វីបើអំឡុងពេលនេះជារដូវក្តៅក៏ពិតមែន តែបើក្រឡេកមើលរោងភាពយន្តក្នុងស្រុករបស់យើង រឹតតែធ្វើឲ្យមានកម្តៅថែមទៀត ដោយសារតែពួកគេនឹងត្រៀមបញ្ចាំងភាពយន្តថ្មីៗច្រើន។ ក្នុងនោះមានរឿង Incredibles 2 ផងដែរ​​ ដោយមានការសហការរវាង Walt Disney និង Pixar បាននាំយកក្រុមគ្រួសារវីរៈបុរស ដែលបានបាត់មុខអស់រយៈពេល14ឆ្នាំទៅហើយនោះត្រឡប់មកវិញ។

ពេលនេះភាពយន្ត "Incredibles 2" នឹងត្រឡប់់មកវិញដោយផ្តោតច្រើនលើ Elastigirl។ អ្នកសរសេររឿង និងជាអ្នកដឹកនាំរឿង "Finding Dory" គឺលោក Brad Bird បានត្រឡប់មកវិញជាមួយនឹងអ្វីដែលគាត់មាន ដើម្បីបង្កើតសាច់រឿងប្រភេទ animation ម្តងទៀត គិតចាប់ពីរឿងដែលគាត់ដឹកនាំចុងក្រោយនោះគឺ "Ratatouille"។

Craig T. Nelson និង Holly Hunter ក៏ត្រឡប់មកម្តងទៀតក្នុងការសម្តែងជា Mr. និង Mrs. Incredible ដែលគួរឲ្យគោរព និងស្រឡាញ់ បូករួមជាមួយនឹង Samuel L. Jackson ដែលត្រឡប់មកបញ្ចូលសម្លេងជាតួអង្គ Frozone និង Sarah Vowell ជាតួ Violet និង Huckleberry "Huck" Milner នឹងជំនួស Spencer Fox បញ្ចូលសម្លេងឲ្យ Dashiell Robert Parr ឬ Dash ។ ចំណែកឯ Jack Jack វិញយើងឃើញថាដូចជាមានថាមពលពិសេសច្រើនជាងអ្នកណាទាំងអស់នៅក្នុងគ្រួសាររបស់គេ ប៉ុន្តែថាមពលទាំងនោះជាអ្វីទាល់តែទស្សនាទើបដឹង។ អ្វីដែលគួរឲ្យអងស់សំណើចនោះតួអង្គ Edna “E” Mode​​ ដែលជាអ្នកឌីហ្សាញឈុតវីរៈបុរស​ត្រូវបានបញ្ចូលសម្លេងដោយអ្នកសរសេសរឿង​​ និងដឹកនាំរឿងនេះផ្ទាល់តែម្តងគឺលោក Brad Bird ។

កុំភ្លេចមកទស្សនារឿង Incredibles 2 ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៤ មិថុនា នេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖​ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article