ឧទ្យានជាតិ Freycinet គឺជាតំបន់ទេសចរណ៍ ដែលមានទេសភាពដ៏ស្រស់ត្រកាល ជាមួយនឹង
បរិយាសកាសបុរិសុទ្ធ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអូស្រ្តលី។ ឧទានជាតិដ៏ស្រស់ស្អាត
នេះ អាចផ្តល់ជូនភ្ញៀវទេសចរ ទស្សនា នូវទិដ្ឋភាព ដ៏ស្រស់បំព្រងនៅជុំវិញឧទ្យាន ដូចជា ឆ្នេរ
ខ្សាច់ដ៏វែងអន្លាយ កោងរាងជារង្វង់មូល ទឹកសមុទ្រដ៏ថ្លាឈ្វេង ដូចកញ្ចក់ រុក្ខជាតិពណ៌បៃតង
ផ្កាថ្ម និងផ្ទាំងពណ៌ផ្កាឈូក ដ៏ចម្លែក។
ភ្ញៀវទេសចរជាច្រើន ចូលចិត្តមកកម្សាន្តនៅតំបន់នេះ រីករាយជាមួយនឹងការហែលទឹក ដើរ
កម្សាន្តតាមឆ្នេរ ជិះទូក ស្ទួចត្រី ដេកហាលថ្ងៃ ថតយកទេសភាពដ៏ស្រស់ស្អាត និងស្រូបយក
ខ្យល់អាកាសធម្មជាតិ ដ៏ត្រជាក់ជាប់ចិត្តនៅក្នុងឧទ្យានជាតិ Freycinet ៕
សូមទស្សនា រូបភាព ខាងក្រោម