ថ្លែងនៅវិមានសន្ដិភាព កាលពីថ្ងៃទី ២៥ ខែមីនា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានទទូចឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ។
សម្ដេច ហ៊ុន សែនបានមានប្រសាសន៍ថា៖ “ ប្រជាពលរដ្ឋគ្រប់រូប ត្រូវអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖
ü កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់
ü ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ
ü ត្រូវដុសលាងសម្អាតដៃជាមួយអាកុល ឬទឹកជែលសម្លាប់មេរោគនិងបាក់តេរី
ü ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំឱ្យឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ
ü និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមាន ឬអវិជ្ជមាន ជាពិសេស បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីប្រទេសថៃ គឺសូមដាក់ខ្លួនឯងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូនដាច់ខាត៕
អត្ថបទ៖ សារ៉ាត