នៅប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាមហាសេដ្ឋី ឬ ពួកអ្នកមានទ្រព្យសម្បតិ្ត
ហូរហៀរ នៅក្នុងប្រទេសចិនមានការកើនឡើងគួរអោយកត់សំគាល់ ដែលភាគច្រើន
ពួកគេមានអាយុក្មេង ក្រោម 45ឆ្នាំ ។ ក្នុងពេលថ្មីៗនេះដែរគេក៏សង្កេតឃើញថាពួកអ្នក
មានទាំងនោះបានប្រមូលផ្តុំគ្នាទៅកំសាន្តនៅកោះ ហាយណាន ដែលគេជឿថាទីនោះ
គឺជាទីកន្លែងទេសចរណ៍ថ្មីមួយរបស់ពួកអ្នកមាន រឺមហាសេដ្ឋី ចិន សម័យបច្ចុប្បន្ន ។
នេះជាកំពង់ផែសំរាប់នាវាទេសចរណ៍ នៅកោះ ហាយណាន ។
ក្រុមភ្ញៀវពិសេសចូលរួមក្នុងពិធីស្តីអំពី វិស័យទេសចរណ៍មួយ នាពេលកន្លងទៅ ។
នៅលើកោះមានអគារខ្ពស់ៗចំនួន 4 ដែលសាងសង់ឡើងក្រោមការរចនាដ៏ប្រណិត និង
មានសណ្ឋាគារកំរិតផ្កាយ 7 មានឈ្មោះថា Phoenix Island ។
ទីលានវាយកូនហ្គោល Sun Valley Golf Resort golf ។
បន្ទប់ដែលមានអាងងូតទឹក មួយ សាឡុងអង្គុយ រួមនឹងរបស់របរមួយចំនួននិងមានកន្លែង
ស្រូបយកខ្យល់អាកាសសមុទ្រ មានតំលៃ 9.500 USD ក្នុងមួយម៉ែត្រការ៉េ ។
ទីសំរាកកំសាន្តក្រោមម្លប់ដូង មានខ្យល់អាកាសដ៏បរិសុទ្ធ
ឆ្នេរខ្សាច់មួយក្នុងតំបន់ resort Sanya ។
ទោះបីហាយណាន មានការរីកចំរើននិងមានការទាក់ទាញពីបណ្តាអ្នកមានក្តីក៏មាន
ប្រជាជនខ្លះក្នុងតំបន់កោះនេះនៅមានជីវភាពកំរិតទាបនៅឡើយ ។ រដ្ឋាភិបាល
កំពុងតែធ្វើការផ្លាស់ប្តូវទីតាំងសំរាប់ពួកគេ ដើម្បីយកទីកន្លែងសំរាប់អភិវឌ្ឍន៍ ៕
(ប្រភព New York Times )
ដោយ :រដ្ឋា