CamNews

តារា 

ទូរទស្សន៍ជាតិ រុស្ស៊ី ចាក់ផ្សាយពីកម្រងសាររបស់ Ronaldo ព្យាយាមចែចង់មិត្ដស្រីជនជាតិរុស្ស៊ីម្នាក់ទៀត

ព័ត៌មានកីឡា៖ បើនិយាយអំពីទំនាក់ទំនងចំណងស្នេហាកន្លងមក លោក Cristiano Ronaldo ក៏ធ្លាប់បានរួម​រស់មេត្រីភាពជាមួយតារាស្រីជនជាតិ រុស្ស៊ីឈ្មោះថា Irina Shayk អស់រយៈពេលជាច្រើនឆ្នាំផងដែរ ហើយក៏បានដាច់គ្នាទៅវិញ ត្រឹមដើមឆ្នាំ ២០១៥ ប៉ុន្ដែក្រោយពេលដែលមាន ចែកផ្លូវគ្នា ដើរ​យ៉ាងដូច្នេះ ភាពលេចធ្លានៃទំនាក់ទំនង បន្ដទៀតនោះក៏ចេះតែកើតមាន រហូតដំណឹងចុងក្រោយ នេះ ផ្នែកព័ត៌មានផ្សព្វផ្សាយធំរបស់ប្រទេសរុស្ស៊ី ក៏បានចុះផ្សាយជាសារធារណៈ អំពីទំនាក់ទំនងថ្មីទៀត​របស់កីឡាករជាមួយ នឹងតារារបាំស្រីជនជាតិរុស្ស៊ី។ 

ថ្មីៗនេះមានការចាក់ផ្សាយជាសាធារណៈពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសរុស្ស៊ី ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង អំពីទំនាក់ទំនង តារាបាល់ទាត់ដ៏ល្បីឈ្មោះប្រចាំនៅក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo ដែលកំពុងតែធ្វើការឆ្លើយឆ្លងជាសារ ទៅកាន់តារារបាំស្រីជនជាតិរុស្ស៊ី ឈ្មោះ​ Alena Alexandrova ដែលត្រូវបានគេទទួលស្គាល់ថា ជាតារាស៊ិចស៊ី មិនអន់នោះអី​។ រាតារបាំស្រី ​Alena Alexandrova ក៏បានបង្ហោះសារជាច្រើនជាមួយនឹង រូបភាពដ៏ទាក់ទាញ ខណៈដែលមានការសរសេរ ឈ្មោះកីឡាករ នៅលើត្រង់គូដរបស់នាងផងដែរ ។ Ronaldo ក៏បានបង្ហាញលេខ ​Whatsapp ទៅនាងដើម្បីធ្វើការទាក់ទង ។ 

កញ្ញា Alena Alexandrova ត្រូវបានធ្វើការសម្ភាសផ្ទាល់ទាក់ទងនឹងមិត្ដភាពថ្មីថ្មោងរវាង កញ្ញានឹង តារាបាល់ទាត់ប្រចាំ Real Madrid ផងដែរ ។ ទស្សនាសារឆ្លើយឆ្លង រវាងអ្នកទាំងពីរខាង ក្រោម​៖ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Footballer Ronaldo