ការធ្វើដំនើរទស្សនាចរណ៍តាមរថភ្លើងគឺជាដំនើរមួយដ៏អស្ចារ្យ ដែលនឹងនាំលោកអ្នកទៅ
កាន់តំបន់មួយដែលមាន ទេសភាពយ៉ាងសំបូរបែបតាំងពីកន្លែងចេញដំនើររហូតដល់ទី
ដៅដែលត្រូវត្រលប់មកវិញ ។ ខាងក្រោមនេះគឺជាទីតាំងទាំង 8 កន្លែងដែលធ្វើដំនើរតាម
រថភ្លើង ដ៏អស្ចារ្យបំផុតក្នុងពិភពលោក នឹងមិនធ្វើអោយលោកអ្នកមានការនឿយណាយ
នោះឡើយ ៖
1. ថភ្លើង Glacier Expressប្រទេស Switzerland
ទោះបីនេះមិនមែនជាប្រភេទរថភ្លើងមានល្បឿនលឿនក៏ដោយ តែវាគឺជារថភ្លើងដែលទាក់
ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍បំផុតមួយនៅលើភពលោក ។ រថភ្លើង Glacier
Express នឹងនាំលោកអ្នកធ្វើដំណើរឆ្លងកាត់ស្ពានទាំអស់ 291ស្ពាន លើរយៈកំពស់ 6670ហ្វ៊ីត ប្រមាណជា 2ពាន់ម៉ែត្រ មានចំង៉ាយ180 miles រឺ ស្មើនឹង 290 គីឡូម៉ែត្រ ដោយចំណាយពេល
ក្នុងការធ្វើដំនើររយៈពេល 8 ម៉ោង ។
2. រថភ្លើង
Simplon Orient Express, Venice ប្រទេស អ៊ីតាលី
បើលោកអ្នកចង់ធ្វើដំនើរកំសាន្តជាលក្ខណៈឆ្លងកាត់ប្រទេសទាំងឡាយក្នុងទី្វប អឺរ៉ុប ។
រថភ្លើង Simplon Orient Express នឹងនាំលោកអ្នកធ្វើដំនើរឆ្លងកាត់ប្រទេស បារាំង ,អូទ្រីស Switzerland និងបណ្តាទីក្រុងធំៗដូចជា London,Rome, Budapest, Prague ។
3. រថភ្លើង
Pride of Africa
រថភ្លើង Pride of Africa នឹងនាំមកជូនលោកអ្នកនូវដំណើរកំសាន្តមួយដ៏អស្ចារ្យនៃ
ទ្វីបអាហ្រ្វិច ។ ការធ្វើដំណើរត្រូវចំណាយពេល 14 ថ្ងៃ ក្នុងល្បឿនយឺតៗល្មម ។
4. រថភ្លើង
Eurostar
Eurostar គឺជារថភ្លើងមានល្បឿនលឿនជាងរថភ្លើងធម្មតា ។ លោកអ្នកនឹងមានអារម្មណ៍
ប្លែកនៅពេលដែលបានគយគន់ទេសភាពនៃទ្វីបអឺរ៉ុប តាមរយៈរថភ្លើងនេះ ។
5. រថភ្លើង
Flam Railway, ប្រទេស
Norway
លក្ខណៈអស្ចារ្យនៃរថភ្លើងនេះគឺរត់លើផ្លូវដែលមានរយៈកំពស់ 3000ហ្វ៊ីត ស្មើនឹង 900ម៉ែត្រ ធៀបជាមួយរយ កំពស់ទឹកសមុទ្រ ។ ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពលើរយៈចំង៉ាយ
ផ្លូវ 20 គីឡូម៉ែត្រ ។
6. រថភ្លើង
Palace on Wheels(រថភ្លើង រាជ្យវាំង) ប្រទេស ឥណ្ឌា
រថភ្លើងPalace on Wheels នឹងធ្វើអោយលោកអ្នកស្គាល់ពីជីវភាពសោយសុខដ៏អស្ចារ្យ
របស់ស្តេច ឥណ្ឌា នាសម័យដើម ។
7. រថភ្លើង
Easter & Oriental Express
រថភ្លើងនេះរត់ពី Singapore រហូតដល់ទីក្រុង Bangkok ប្រទេសថៃ ។ ក្នុងការធ្វើដំនើរ
លោកអ្នកនឹងទទួលបាននូវសេវាកម្មដ៏ពេញចិត្ត និង ទទួលអារម្មណ៍ស្រស់ស្រាយ ជា
មួយទេសភាពនៃតំបន់ព្រៃទទួលរងទឹកភ្លៀងជាច្រើនផងដែរ ។
8. រថភ្លើង
Royal Scotsman
នេះជាប្រភេទរថភ្លើងដែលមានតំលៃថ្លៃបំផុតលើពិភពលោក ។ លោកអ្នកនឹងទទួលចំណី
អារម្មណ៍ដ៏អស្ចារ្យជាច្រើនដូចជា ទេសភាព កំពូលភ្នំ ជ្រលងភ្នំ ទឹកធ្លាក់ និងតំបន់ផ្សេងៗ
ជាច្រើនទៀត ។ រថភ្លើងនេះរត់តែពេលថ្ងៃ ចំនែកពេលយប់នឹងធ្វើការសំរាកដើម្បីអោយ
ភ្ញៀវទាំងឡាយអាចគយគន់ទេសភាពពេលរាត្រី និងលំហែរកាយជាមួយទិដ្ឋភាពដ៏ប្លែករបស់ Scotland ៕