CamNews

កំសាន្ត 

ឈុតសម្ដែងមួយនេះពិតជាធ្វើឱ្យប្រិយមិត្ដសរសើរមិនដាច់ពីមាត់ចំពោះសមត្ថភាពសម្ដែងរបស់ ស្វែង សុជាតា

ភ្នំពេញ៖ ដោយសារតែសមត្ថភាពដ៏ល្អរបស់តារាជើងចាស់​ អ្នកនាង ស្វែង សុជាតា បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែស្ទុះឡើងជាលំដាប់ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងមើលទៅពិតជាស័ក្ដិសម ជាមួយនឹងឈ្មោះ កំពូលតារាសម្តែងតែម្តង។​ គេសង្កេតឃើញថា គាត់កាន់តែទទួលបានប្រជាប្រិយភាពជាងមុន។



ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារាសម្តែងជើងចាស់ មានទេពកោសល្យល្អ គឺអ្នកនាង​ ស្វែង សុជាតា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ក្រោយបានទស្សនាវីដេអូ ពីសកម្មភាព សម្តែងបានយ៉ាងល្អរបស់នាង ដែលបានសម្តែងនៅក្នុងតួអង្គជាច្រើន ក្នុងពេលតែមួយបានល្អគ្មានទាស់តែម្តង។



ដោយក្នុងនោះឃើញថា តារារូបនេះបានសម្តែងបញ្ចេញបញ្ចូលអារម្មណ៍បានជាច្រើនភ្លាមៗ មិនថាតួឈ្នានីស សម្រក់ទឹកភ្នែកត្រឹមរយៈពេលដ៏ខ្លីនោះទេ។ លើសពីនេះទៅទៀត ការសម្តែងរបស់តារារូបនេះ ពិតជាល្អខ្លាំង និងធ្វើឲ្យអ្នកទស្សនាចូលអារម្មណ៍ទៅតាមនោះផងដែរ។



តាមរយៈវីដេអូសម្តែងត្រឹមរយៈពេលដ៏ខ្លីនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលវ័យកាន់តែច្រើន ហើយសមត្ថភាពនៅក្នុងការសម្តែងក៏កាន់តែខ្លាំងឡើងគួរឲ្យសរសើរ ស័ក្ដិសមបំផុតជាមួយនឹងឈ្មោះកំពូលតារាសម្តែង៕





 

 

អត្ថបទ៖ ចំរើន