CamNews

បច្ចេកវិទ្យា 

មហាសេដ្ឋីល្បីបោសសំអាតបង្គន់

លោក Richard Branson ជាមហាសេដ្ឋីល្បីម្នាក់បានភ្នាល់ឈ្នះចាញ់ជាមួយលោកអគ្គនាយក អាកាសចរណ៍ Virgin។ ចុងបញ្ចប់លោកមហាសេដ្ឋីរូបនេះបានក្លាយជាបុគ្គលិកសំអាតបង្គន់ អានាម័យ តាមជើងហោះហើរផ្លូវអាកាសមួយនៃក្រុមហ៊ុន Air Asia ដោយសារការភ្នាល់ចាញ់ លោកអគ្គនាយក អាកាសចរណ៍។

មហាសេដ្ឋី Richard Branson ក្នុងសំលៀកបំពាក់កូនក្រមុំកាលពីឆ្នាំ 1996.
លោកនាយកប្រត្តិបត្ត ក្រុមហ៊ុនអាកាសចរណ៍ Air Asia Tony Fernandes និងមហាសេដ្ឋី Richard Branson បានធ្វើការភ្នាល់គ្នាពីការប្រកួតឡានប្រណាំងប្រភេទ Formular On។ ទិបញ្ចប់លទ្ធផលលោក Branson ចាញ់។
ការភ្នាល់នោះ ភាគីទាំងពីរបានឯកភាពគ្នាថា បើនរណាចាញ់ ត្រូវតែដើរតួជាបុគ្គលិកបំរើការ លើយន្តហោះ។
ដូច្នេះ លោកមហាសេដ្ឋីនៃក្រុមហ៊ុន Virgin Group នឹងត្រូវគេរំពឹងថា គាត់នឹងស្លៀកពាក់ជាឯក សណ្ថានស្ត្រីបំរើការតាមជើងហោះហើរ ពាក់ស្បែកជើងកែង ផាត់ម្សៅ និងតុបតែងខ្លួន ហើយ ក៏ត្រូវទទួលសំណូមពរឱ្យទៅបោសសំអាតបង្គន់លើយន្តហោះដែរ។

មហាសេដ្ឋី Richard Branson, អគ្កនាយក Virgin Group
បើតាមបណ្ដាញសង្គមនៃវែបសាយ Twitter, លោក Fernandes បាននិយាយថា លោក Branson នឹងបំរើការជាបុគ្គលិកស្ត្រីតាមជើងហោះហើរពី London- Kuala Lumpur នៅថ្ងៃ 21/2 ខាងមុខនេះនៃក្រុមហ៊ុនអាកាសចរណ៍ Air Asia ។
លុយទទួលបានពីការដេញថ្ងៃយកកៅអីអង្គុយចំពោះជើងហោះហើរនេះ នឹងត្រូវប្រមូលចូល
មូលនិធិអង្គការ NGO ដែលលោកមហាសេដ្ឋីជាអ្នកសម្រេច។
នេះមិនមែនជាលើកទី១ទេ សម្រាប់លោក Branson ក្នុងសំលៀកបំពាក់បែបមនុស្សស្រី។ នាឆ្នាំ 1996 លោក Branson ធ្លាបលស្លៀកពាក់បែបកូនក្រមុំ ក្នុងពិធីបើកសម្ភោធសេវា រៀបចំ អាពាហ៍ពិពាហ៍ឈ្មោះថា Virgin Brides របស់ក្រុមហ៊ុន ។

Tags: