ក្រោយពីរកឃើញសក្តានុភាពរបស់ប្រទេស នៅដើមឆ្នាំនេះមន្ត្រី Liechtenstein
បានសម្រេចចិត្តដាក់ប្រទេស មជ្ឈិមអីរ៉ុបដែលដណ្តាប់ក្នុងដីគោកនេះ ទៅលើទី
ផ្សារ។
តារាចម្រៀង Rap ជនជាតិ អាមេរិច Snoop Dog ក៏បានធ្លាប់ត្រូវគេបដិសេធ ពេល
ខំជួលប្រទេសនេះដើម្បិប្រើក្នុងវេឌីអូចម្រៀងមួយ។ ប៉ុន្តែបន្ទាប់មក គេបានប្តូរចិត្ត
និងជឿថា ពួកអ្នកមាន និងបណ្តាគ្រួសាធំៗ អាចមកជួលប្រទេសនេះ។
អ្នកណាដែលជួល Liechtenstein អាចប្រើកងកម្លាំងប៉ូលិសនៅទីនេះ ទោះបីជានេះ
គឺប្រទេសមួយក្នុងចំណោមប្រទេស មានអត្រាកម្រិតឧក្រិដ្ឋកម្មទៀបជាងគេលើពិភព
លោក។ ម្ចាស់បណ្តោះអាសន្នរបស់ នឹងត្រូវបានផ្តល់កូនសៅនិមិត្តរូប
របស់ប្រទេសក្នុងពិធីមួយនៅរដ្ឋសភា។ ទោះបីជាគេគ្រាន់តែស្នាក់នៅក្នុងពីរយប់
តែបណ្ណោះក៏ដោយ ភ្ញៀជួលនេះក៏នឹងបានពិសាស្រា ពីឃ្លាំងស្រាក្រោមដីឯកជន
របស់រាជធិរាជប្រទេសនេះ ត្រូវបានលេងស្គី ហើយនឹងមានឧកាសពិសាអាហារ
ពេលល្ងាចយ៉ាងឆើតឆាយក្នុងវិមាន Vaduz ។
ក្រៅពីនេះ អ្នកជួលអាចត្រូវបាន មើលកាំជ្រួច អង្គុយក្នុងរទះសេះជិះជុំវិញរាជធានី
Vaduz។ ក៏ប៉ុន្តែ ក្រុមហ៊ុន ម្ចាស់ដាក់ឲ្យជួល Liechtenstein នេះ ក្រុមហ៊ុន Airbnb
បានឲ្យដឹងថា ភ្ញៀវជួល អាចត្រូវធ្វើឲ្យខកចិត្តពិព្រោះ ប្រជាជន 30.000 នាក់នៅ
ប្រទេសនេះ នៅតែបានការអនុញ្ញាតិស្នាក់នៅក្នុងប្រទេសធម្មតា មិនចាំបាច់រើទៅ
កន្លែងផ្សេងនោះទេ។