CamNews

ទេសចរណ៍ 

Turtle Fiji ឋានសួគ៌សំរាប់គូរស្នេហ៍លោកអ្នក

កោះ Turtle Fiji មានទីតាំងស្ថិតនៅប្រជុំកោះភាគខាងលិចនៃកោះ Fiji ។ ពេលដែលទៅ
ដល់ទីនោះ នាវាដឹកភ្ញៀវទេសចរណ៍ទាំងឡាយត្រូវ បើកបរក្នុងល្បឿនយឺតៗប៉ុណ្ណោះ ។



ចំពោះភ្ញៀវដែលមកដល់កោះនេះ នរណាក៏មានបំណងចង់ធ្វើដំនើរដោយថ្មើរជើងផ្ទាល់
របស់ពួកគេដែរនៅលើកោះដ៏ស្រស់ស្អាតមួយនេះ ។

បច្ចុប្បន្នកោះ Turtle Fiji ត្រូវបានគេស្គាល់យ៉ាងច្បាស់ដូចជា Nanuya Levu គឺជាតំបន់
កំសាន្តមួយដ៏ល្បីរបស់ Fiji ដែលកោះនេះបានចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងឆ្នាំ 1972 ដោយ
លោក Richard Evanson គឺគាត់បានទិញយកកោះនេះមកកែច្នៃបន្ថែមដោយមានការដាំ
ដើមឈើ និងធ្វើការកែលំអផ្នែកផ្សេងៗអោយមានសំរស់កាន់តែស្អាតជាងមុន ។




កោះ Turtle Fiji ត្រូវបានគេទទួលស្គាល់ថាជាតំបន់ទេសចរណ៍ដ៏សំបូរបែបមួយចំពោះ
អ្នកដែលចូលចិត្តធ្វើដំនើរកំសាន្តជាមួយគូស្នេហ៍ ដែលកោះនេះរួមមាន តំបន់ឆ្នេរទាំង
អស់ចំនួន 14 ។ គូស្នេហ៍លោកអ្នកក៏អាចក្រេបស្រាដ៏មានឳជារស ក្រោមសំរស់ដ៏ស្រស់
ស្អាតនៃតំបន់ Blue Lagoon ផងដែរ ។



ពេលរាត្រីលោកអ្នកអាចទទួលទានអាហារមាន ឳជារសឈ្ងុយឆ្ងាញ់ដ៏សំបូរបែបដែល
ចំអិនឡើងពីគ្រឿងសមុទ្រ ។ ក្រៅពីអាហារសមុទ្រក៏មានប្រភេទសាច់ផ្សេងៗទៀត
សំរាប់លោកអ្នកជ្រើសរើសផងដែរ ។




ក្រៅពីការទទួលទាននូវអាហារដ៏ពិសេស ស្រាដ៏ឆ្ងាញ់ នៅកោះ Turtle Fiji លោកអ្នក
ក៏អាចកំសាន្តសប្បាយ ជាមួយការអុំទូកកំសាន្ត ស្ទូចត្រី ហែលទឹកលេង ធ្វើដំនើរដោយ
ថ្មើរជើងលើកំណាត់ផ្លូវដ៏ឆ្ងាយ ជិះកង់កំសាន្ត�ជាដើម ៕

Tags: