CamNews

ថេបប្ល៊ែត 

Huawei បង្ហាញណែនាំថែប្ល៊ែត MateBook ប្រើ Windows 10, កម្រាស់ស្តើង 6,9 mm, មាន Sensor ស្គែនក្រយៅដៃ

Huawei បានធ្វើការបង្ហាញណែនាំគំរូថែប្ល៊ែត MateBook ដែលមានគោលដៅទីផ្សារសំដៅទៅលើអ្នក ប្រើប្រាស់ ដែលមានតម្រូវការការងារច្រើន ពេលធ្វើដំណើរបំលាស់ទីច្រើន។ MateBook ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 10 ដំណើរការដោយ Core M Skylake ដែលមានការរចនាម៉ូតរូបរាងស្តើង មានកម្រាស់ត្រឹមតែ 6,9mm ទម្ងន់ 640 g និងឧបករណ៍គ្រឿងផ្សំទិញក្រៅថែមរួមមាន សំបក ការពារ អមដោយ Keyboard និងប៊ិក Touch Stylus។


Huawei MateBook មានការរចនាម៉ូតសំបកធ្វើពីអាលុយមីញ៉ូម មានភាពរឹងមាំ ជាមួយនឹងកម្រាស់ស្តើង និងទម្ងន់ស្រាលរបស់វា គឺវាជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការកាន់បំលាស់ទី។

MateBook ប្រើប្រាស់អេក្រង់ IPS 12 inch សមាមាត្រ 3:2 បង្ហាញភាពច្បាស់ 2.160 x 1.440 pixel ដែល មានទំហំអេក្រង់ដល់ទៅ 84% នៃផ្ទៃក្រឡាថែប្ល៊ែតទាំងមូល។


ក្រុមហ៊ុនបានប្រកាសឲ្យដឹងថា ថែប្ល៊ែតនេះអាចប្រើប្រាស់ជាប់ៗគ្នា បានរយះពេល ៩ម៉ោង ឬស្តាប់តន្រ្តី បាន ២៩ម៉ោង តាមរយះថាមពលថ្ម Li-Po ទំហំ 33.7Wh។ Huawei ក៏បានបញ្ជាក់ថា MateBook ក៏មាន បំពាក់នូវបច្ចកវិទ្យាសន្សំសំចៃថាមពលថ្មផងដែរ ដើម្បីផ្គត់ផ្គង់តម្រូវការសម្រាប់អ្នក ដែលមានការ បំលាស់ទីច្រើន។ ថែប្ល៊ែតនេះ អាចសាកថ្មបាន 60% ក្នុងរយះពេល មួយម៉ោង។

Huawei ក៏បានបំពាក់ដល់ MateBook នូវប៊ិក MatePen និងមាន Sensor ស្គែនក្រយៅដៃផងដែរ ដែល Sensor នេះនៅមិនទាន់មានថែប្ល៊ែតប្រើ Windows មានច្រើននៅឡើយទេ។ Huawei ប្រើប្រាស់តំណ ភ្ជាប់ប្រភេទថ្មីគឺ USB-C

និយាយពី Hardware វាវិញ MateBook មានច្រើនជម្រើសគឺ CPU Intel Core m3/m5/m7, RAM ចាប់ពី 4GB ដល់ 8GB ដែលមានអង្គផ្ទុកទិន្នន័យចាប់ពី 128GB ដល់ 512GB។ សម្រាប់តម្លៃលក់គឺចាប់ពីតម្លៃ ទាបបំផុត 699 USD រហូតដល់ខ្ពស់បំផុត 1599 USD។ រីឯឧបករណ៍គ្រឿងផ្សំលក់ក្រៅបន្ថែមរួមមាន សំបកការពារអម Keyboard (129 USD) ប៊ិក MatePen (59 USD) និង dock តំណភ្ជាប់ (89 USD)៕


- អានអត្ថបទ៖ Apple ដណ្តើមបានដល់ទៅ ៩១% នៃប្រាក់ចំណេញ លើវិស័យ ស្មាតហ្វូន ក្នុងឆ្នាំ ២០១៥
- អានអត្ថបទ៖ Sony:កាមេរ៉ាភ្លោះរបស់យើងខ្ញុំ នឹងត្រូវបានក្រុមហ៊ុនស្មាតហ្វូនធំៗមួយចំនួនប្រើប្រាស់, អាច iPhone 7 ដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte


Tags: Huawei Tablet MatBook Windows 10 Hightech