CamNews

ភាពយន្ត 

ត្រៀមក្រដាសជូតទឹកភ្នែកជាមួយនឹងរឿង 50 First Kisses

កំសាន្ត ៖ រឿង 50 First Kisses ជារឿងរបស់ប្រទេសជប៉ុនដែលបានបានថតថ្មីតាមលំនាំរឿងដើមរបស់ហូលីវូត 50 First Dates ។ រឿងនេះមានអ្នកទស្សនារួចមួយចំនួនបាននិយាយថាវាជារឿងបែបអាភីនិហាររវាងគូសេ្នហ៍មួយគូដែលតួឯកស្រីមានជំងីប្រចាំបាត់បង់ការចងចាំនៅថ្ងៃថ្មីជានិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍។ ស្របពេលដែលមនុស្សនៅជុំវិញព្យាយាមសំរបខ្លួនទៅតាមនាងពេលនោះតួប្រុសដែលមានចិត្តស្រឡាញ់បានព្យាយាមរកគ្រប់មធ្យោបាយដើម្បីដោះស្រាយពីបញ្ហាមួយនេះ។ ជីវិតរបស់ពួកគេទាំងអស់នោះនឹងមិនដូចដើមទៀតឡើយ មានឧបសគ្គជាច្រើនកំពុងរង់ចាំពួកគេ។ តើចុងក្រោយគ្រួសាររួមទាំងជោគជីតាសេ្នហារបស់កំលោះក្រមុំមួយគូនោះនឹងក្លាយទៅជាយ៉ាងណា?

កុំភ្លេចមកទស្សនារឿង 50 First Kisses នៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។





ប្រភព៖ Westec Media Limited