បើលោកអ្នកមានបំណងធ្វើដំនើរកំសាន្តជាលក្ខណៈបោះជំរុំ ជាមួយក្រុមគ្រួសារ រឺជា
មួយមិត្តភក្តិមានគ្នាជាក្រុមៗ នារដូវថ្ងៃវិស្សមកាល ប្រទេសហូឡង់ គឺជាទីកន្លែងដ៏ល្អ
បំផុត តែមួយគត់ សំរាប់លោកអ្នក ។
1. Hindeloopen
Hindeloopen ជាតំបន់បោះជំរុំលំដាប់ផ្កាយ បួន មានទីតាំងនៅប្របបឹង Ijsselmeer ជា
បឹងមួយដ៏ធំមួយស្ថិតនៅភាគខាងជើងប្រទេស ហូឡង់ ។ លោកអ្នកនឹងមានឱកាស
ទស្សនាទេសភាព ដ៏ស្រស់ស្អាតនៃបឹង Ijsselmeer និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ
ដែលជាអំណោយដ៏ល្អសំរាប់សុខភាពរបស់លោកអ្នកផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ
លោកអ្នកក៏អាចទស្សនាកំសាន្តជាមួយនឹងទិដ្ឋភាពរបស់ Stavoren ដែលជាតំបន់ទីប្រជុំ
ជនមួយជិតមាត់បឹង Ijsselmeer ។ តំបន់បឹងនេះត្រូវបានគេទទួលស្គាល់ថាជាតំបន់ដែល
មានសុវត្ថិភាពល្អបំផុតសំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ ។ នៅទីនោះមានការង្កើតនូវ
កម្មវិធីកំសាន្តជាច្រើនសំរាប់ភ្ញៀវផងដែរ ។
2. Zeeburg
Zeeburg មានទីតាំងក្នុងតំបន់ Amsterdam ,ជាទីកន្លែងដែលធ្វើអោយភ្ញៀវមិនចេះនឿយ
ណាយជាមួយនឹងទេសភាពដ៏ស្អាត នៅទីនេះបើលោកអ្នកមិនចង់បោះជំរុំ ទេ លោកអ្នក
អាចទៅសំរាកក្នុងផ្ទះសំណាក់តូចល្មម និង មានតំលៃសមរម្យ ។
3. Sotterum
Sotterum គឺជាតំបន់បោះជំរុំតួចមួយនៅជិតបឹង Ijsselmeer តំបន់នេះគឺជាតំបន់កំសាន្ត
សំរាប់កុមារៗ នៅទីនេះមានទីកន្លែង និងឧបករណ៍កំសាន្តជាច្រើនសំរាប់បំពេញតំរូវការ
របស់កុមារ ទាំងឡាយ និងកូនៗរបស់លោកអ្នក ។
4. Gaasper Amsterdam
Gaasper ជាតំបន់បោះជំរុំដ៍ធំរបស់ Amsterdam ក៍អាចនិយាយបានថាជាសួនកំសាន្ត
ធម្មជាតិដ៍ស្រស់ត្រកាលផងដែរ ។ នៅទីនេះលោកអ្នកអាចជិះទូកកំសាន្ត ប្រណាំងទូក
រឺស្ទូចត្រីជាដើម ។
5. Heeg
Heeg គឺជាតំបន់ដែលមានទេសភាពស្អាត និង មានខ្យល់អាកាសបរិសុទ្ធ មានទីតាំងនៅ
ជិតបឹង Heeger ជាតំបន់អំណោយផលបំផុតសំរាប់លោកអ្នកចូលចិត្តការកំសាន្តលើផ្ទៃទឹក
ដូចជា ការហែលទឹក ប្រណាំងទូកក្តោង និង ការកំសាន្តជាច្រើនផ្សេងទៀត ៕
ប្រភពពីPNO
ដោយ ៖រដ្ឋា