CamNews

ទូរស័ព្ទ 

បែកធ្លាយរូបរាង ដ៏ឡូយឆាយរបស់ iPhone 7S

បច្ចេកវិទ្យា ៖ បើ​ទោះ​បី​ជា​ទូរស័ព្ទ​ iPhone 7S ត្រូវ​បាន​ពន្យារ​ពេល​នៃ​ការ​ចេញ​លក់​ផ្លូវ​ការ​ក៏​ដោយ វា​នៅ​តែ​ជា​ទូរស័ព្ទ​ដៃ​ដែល​មាន​អ្នក​ទន្ទឹង​រង់ចាំ​ជា​ច្រើន។ ថ្មីៗ​នេះ iPhone 7S ត្រូវ​បាន​គេ​បញ្ចេញ​រូប​រាង​ដ៏​ល្អ​ប្រណិត​​ នៃ​ការ​រចនា​នូវ​កាមេរ៉ា​ភ្លោះ បែប​បញ្ឍរ​ ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ថត​រូប​បាន​ច្បាស់​ ឬ​ព្រិល​ផ្នែក​ខាង​ក្រោយ​ ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ពន្លី​មិន​សូវ​គ្រប់​គ្រាន់​ក៏​ដោយ។ មិន​តែ​ប៉ុណ្ណោះ​ Home Button ត្រូវ​បាន​ដក​ចេញ​ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ទូរស័ព្ទ​មាន​លក្ខណៈទូលាយ និង​ប្លែក​ភ្នែក។​ លើ​ស​ពី​នេះ​ទៅទៀត ក្រុមហ៊ុន​ Apple មួយ​នេះ នឹង​ដាក់​បញ្ជូល​ការ​សាក​ថ្ម ដោយ​ឥត​ប្រើ​ខ្សែ​ ដែល​ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ​បង្អស់។

គួរ​បញ្ជាក់​ផង​ដែ​ល​ថា ឆ្នាំ​២០១៧ គឺ​ជា​ខួប​គម្រប់​១០​ឆ្នាំ នៃ​ក្រុមហ៊ុនApple ដែល​ជា​ក្រុមហ៊ុន​​​យក្សរបស់ពិភពលោក៕





ប្រែសម្រួល ៖ Kimhorng


ប្រភព ៖ forbes


Tags: Iphone7s