CamNews

តារា 

ទើបដឹងថា Real Madrid តាមទិញ Messi ដល់ទៅ ៣ដងរួចទៅហើយ តែមិនអាច

ព័ត៌មានកីឡា៖ វិទ្យុអេស្ប៉ាញ COPE បានចុះផ្សាយលាតត្រដាងពី អាថ៌កំបាំងក្រោយខ្នងទំនាក់ទំនងរវាងក្លឹប Real Madrid និងខ្សែប្រយុទ្ធក្លឹប Barcelona គឺកីឡាករ Messi ដែលធ្លាប់មានប្រវត្ដិចរចាទីផ្សារអស់រយៈពេល ៣ដងទៅហើយ ប៉ុន្ដែមិនបានសម្រេច។ 

ក្លឹបស្ដេចស Real Madrid ដែលត្រូវបានគេល្បីថាជាកំពូលក្លឹប​ មហាសេដ្ឋីចូលចិត្ដចាយលុយលើទីផ្សារ​ទិញយកកីឡាករខ្លាំងៗលើពិភពលោក បានត្រូវប៉ុស្ដិ៍ប្រចាំប្រទេសអេស្ប៉ាញ COPE លាតត្រដាងថា ក្លឹបបានលួចមានទំនាក់ទំនងជាមួយកីឡាករ Messi ដល់ទៅ ៣ដងទៅហើយកាលពីឆ្នាំ ១០១០/១១ និង ១៣​ ខណៈដែលក្នុងគោលដៅតែមួយគត់គឺ ភ័យខ្លាច Ronaldo ចាកចេញ ក្នុងកំលុតពេលដែល ទីផ្សារ​កីឡាករកំពុងតែមានការចាប់អារម្មណ៍។ 

Real Madrid បានរៀបចំកិច្ចប្រជុំផ្ទាល់ខ្លួន ដើម្បីជួបផ្ទាល់ជជែកគ្នា​ និងផ្ដល់ឱកាសផ្ទេរចូល ប៉ុន្ដែគួរឲ្យ​ស្ដាយកីឡាករបានបដិសេធទាំងបីដង ដោយនៅតែទទួចថា កីឡាករមិនចង់ចេញពីក្លឹប Barcelona នោះទេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ realmadridnews


Tags: Sport News Ronaldo Barcelona Real Madrid