CamNews

កុំព្យូទ័រ 

ការចូលទៅដោនឡូដពី OVI STORE ក្នុងមួយថ្ងៃៗ បានកើនឡើងរហូតដល់ ៥.០០០.០០០



ការចូលទៅដោនឡូដពី OVI STORE ក្នុងមួយថ្ងៃៗ បានកើនឡើងរហូតដល់ ៥.០០០.០០០ ហើយ
ស្របពេលដែលអតិថិជនកំពុងតែរីករាយនឹងប្រើប្រាស់ស្មាតហ្វូន និងអ៊ែព្លីឃេសិនថ្មីដែលដំណើរ
ការដោយប្រព័ន្ធប្រតិបត្តិការ SYMBIANតួរលេខសំខាន់ៗ ៖
� ក្នុងមួយថ្ងៃៗ ចំនួននៃការចូលទៅដោនឡូដយកអ៊ែព្លីឃេសិនពី Ovi Store បានកើនឡើងរហូតដល់ ៥.០០០.០០០ (ប្រាំលាន)
� ចំនួនអ៊ែព្លីឃេសិនបច្ចុប្បន្នមានប្រមាណជាង ៤០.០០០ (សែសិបពាន់) ដែលចំនួននេះច្រើនជាងឆ្នាំមុន ដល់ទៅប្រាំបីដង
� ក្រុមហ៊ុនអ៊ែព្លីឃេសិនចំនួន ១៥៣ (មួយរយហាសិបបី) ដែលផលិតអ៊ែព្លីឃេសិនរបស់ខ្លួនដាក់ក្នុង Ovi Store ទទួលជោគជ័យយ៉ាងត្រចះត្រចង់។ អ៊ែពី្លឃេសិនមួយចំនួនរបស់ពួកគេ ទទួលបានអតិថិជន ដោនឡូដរហូតដល់ទៅ ១.០០០.០០០។

អេស៊្ពូ ហ្វាំងឡង់ ៖ ថ្ងៃនេះ ក្រុមហ៊ុន Nokia បានផ្សព្វផ្សាយយ៉ាងទូលំទូលាយថា ចំនួនដោនឡួដពីហាងអ៊ែព្លី-ឃេសិន ��Ovi Store�� របស់ខ្លួន នាពេលបច្ចុប្បន្ននេះ បានកើនឡើង
ដល់ ៥.០០០.០០០ (ប្រាំលាន) ហើយក្នុងមួយថ្ងៃ។ ប្រភេទទូរស័ព្ទដែលអតិថិជននិយមប្រើដើម្បីដោនឡូដនោះគឺប្រភេទទូរស័ព្ទស្មាតហ្វូនដែលដំនើរការដោយប្រព័ន្ធប្រតិ បត្តិការ Symbian ថ្មី មានជាអាទិ៍ Nokia N8, Nokia C6-01, Nokia C7 និង Nokia E7 ដែលគិតជាភាគរយនៃការដោនឡូដគឺមានដល់ទៅ ១៥%។

កំណើនសេចក្តីត្រូវការអ៊ែព្លីឃេសិនរបស់អតិថិជន Nokia ប្រមាណ ២០០.០០០.០០០ (ពីររយលាន) នាក់ ដែលកំពុងប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Symbian បានជម្រុញ
ឱ្អ៊ែព្លីឃេសិនក្នុងតារាងកា-តាឡុកនៃ Ovi Store កើនចំនួនលើសពី ៤០.០០០ (សែសិបពាន់) ដែលក្នុងនោះ មានអ៊ែព្លីឃេសិនថ្មីៗប្រហែល ១.០០០ (មួយពាន់) បានត្រូវគេដាក់បញ្ចូល
ក្នុងមួយសប្តាហ៍។ កត្តានេះជម្រុញឱ្យ អ៊ែពី្លឃេសិនមួយចំនួនរបស់ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិន
ចំនួន ១៥៣ នៅក្នុងបណ្តាប្រទេសចំនួន ៤១ បានត្រូវអតិថិជនដោនឡូដរហូតដល់ទៅជាង ១.០០០.០០០។

អ៊ែព្លីឃេសិនទាំងនេះក៏បានពង្រីកចូលទៅ Nokia S40 ដែរដើម្បីផ្តល់លទ្ធភាពឱ្យអ្នកអតិថិជន
ទូរស័ព្ទដៃ Nokiaចំនួនមួយពាន់លាននាក់ថែមទៀតក្នុងការដោនឡូដយកមកប្រើប្រាស់។ ការផ្តល់ជូនថ្មីដោយ Ovi Store ដែលកាលពីមុនផ្តល់ជូនតែចំពោះស្មាតហ្វូនដំណើរការដោយ Symbian បានធ្វើឱ្យការដោនឡូដដោយប្រើប្រាស់ទូរស័ព្ទ Nokia S40 កើនឡើង ជាង ៣៥% ក្នុងរយៈពេលពីរខែកន្លងមកនេះ។

ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិន ទោះតូចក្តី ធំក្តី កំពុងតែផ្គត់ផ្គង់សេវាកម្មក្នុង Ovi Store ដែលមាន
អតិថិជននៅទូទាំងពិភពលោក និងដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោក Tero Ojanpera នាយកប្រតិបត្តិរងផ្នែកសេវាកម្មនិងផលិតអ៊ែពី្លឃេសិនបានមានប្រសាសន៍
ថា ៖ ស្រប ពេលដែលអ្នកប្រើប្រាស់ចូលទៅដោនឡូដអ៊ែព្លីឃេសិនពី Ovi Store កាន់តែច្រើនឡើងៗ ក្រុមហ៊ុនផលិតអ៊ែព្លី- ឃេសិន មានឱកាសស្វែករកអតិថិជនទូទាំងពិភពលោក និងទទួលបាន
អត្ថប្រយោជន៍ពីគម្រោងលក់ផលិតផល Symbian ថ្មីៗទៀតរបស់ Nokia ក្នុងរយៈពេលប៉ុន្មានឆ្នាំ
ខាងមុខនេះ។ សន្ទុះនៃការដោនឡូដបច្ចុប្បន្ន បន្តបង្ហាញឱ្យឃើញថា អតិថិជនប្រាថ្នាចង់បាន
អ៊ែព្លីឃេសិនដែលពាក់ព័ន្ធនៅក្នុងប្រទេសរបស់គេ និងអ៊ែព្លីឃេសិនអន្តរ-ជាតិផ្សេងៗ ដែលកត្តា
ទាំងនេះនឹងជួយឱ្យយើងរៀបចំផែនការអនាគតនៃហាងអ៊ែព្លីឃេសិនរបស់យើង ទាំងសម្រាប់
ផលិតផល Nokia ដែលដំណើរការដោយ Symbian និងផលិតផល Nokia ដែលដំណើរការដោយ Windows Phone របស់ Microsoft ។

លោក Mikael Hed នាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិផលិតហ្គែមដ៏ធំមួយ មានឈ្មោះថា
Rovio បានមានប្រសាសន៍ថា ៖ Ovi Store បានអនុញ្ញាតឱ្យហ្គែម កំហឹងបក្សី (Angry Bird) ចូលខ្លួនមកបម្រើការកម្សាន្តអតិ- ថិជនទូទាំងពិភពលោក។ យើងនឹងបន្តសហការជាមួយ
ក្រុមហ៊ុន Nokia ជាពិសេសទៅលើស្មាតហ្វូនម៉ូដែលថ្មីៗ ទាំងម៉ូដែលដំណើរការដោយ Symbian ទាំងម៉ូដែលដំណើរការដោយប្រព័ន្ធប្រតិការក្រោមកិច្ចសហការជាមួយ Microsoft ។

លោក Josh Martin អ្នកវិភាគជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកស្រាវជ្រាវទីផ្សារ (Strategy Analytics) បានធ្វើការកត់សម្គាល់ថា ៖ ក្នុងអំឡុងពេលតែមួយឆ្នាំសោះ ចំនួនដោនឡូដ
ក្នុងមួយថ្ងៃបានកើន ឡើងពី ១.០០០.០០០ (មួយលាន) ទៅ ៥.០០០.០០០ (ប្រាំលាន)។ សន្ទុះនៃ
ការកើនឡើងដ៏លឿនបែបនេះ ភាគច្រើនគឺបានមកពីផលិតផលទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ S40 និង Symbian ថ្មី។ ជាមួយនឹង អត្រាកំណើនដ៏ឆាប់រហ័សនេះ វានឹងធ្វើឱ្យចំនួនដោនឡូដកើនឡើងរហូតដល់ ២.០០០.០០០.០០០ (ពីរពាន់ លាន) ក្នុងមួយឆ្នាំ។ ហើយបើពិនិត្យទៅលើទិសដៅយុទ្ធសាស្រ្តថ្មីរបស់ Nokia ពោលគឺលក់ផលិតផល Symbian ចេញចំនួន ១៥០.០០០.០០០ (មួយរយហាសិបលាន) គ្រឿងថែមទៀត ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិនពិតជានឹង អាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើន
លើសលប់ជាក់ជាមិនខាន។

Tags: