CamNews

តារា 

តារាស្រីមិនចេះធ្វើអី មានមីឆុងជាជម្រើសល្អបំផុតសម្រាប់ប្តី បន្ទាប់ពីថ្ងៃរៀបការដំបូង

ព័ត៌មានកំសាន្ត ៖ ស្រីស្រស់និង​ បុរសសង្ហា ទីបំផុតត្រូវបានរៀបការ កាលពីថ្ងៃទី ១៦ កក្កដា ឆ្នាំនេះ​ ។ តារាសម្តែងលោក Captain Phutanate Hongmanop និងភរិយារបស់លោក ក៍ជាតារាសម្តែងល្បីឈ្មោះមួយរូបដូចគ្នាដែរ ។ 

គូស្នេហ៍ល្បីឈ្មោះមួយគូនេះ ត្រូវបានគេសង្កេតឃើញថា ពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ។​ គួររំលឹកឲ្យដឹងឡើងវិញថា ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងនៅពេលល្ងាច នៅឯមាត់ទន្លេ ដែលពោរពេញទៅដោយបរិយាកាសស្រស់ត្រកាល និងស្នាមថើបដ៏រ៉ូមែនទិចរបស់អ្នកទាំង ២ នៅក្នុងយប់ដ៏ពិសេសមួយ ។ 

រហូតមកដល់ពេលព្រឹកព្រលឹម បន្ទាប់ពីពិធីមង្គលការត្រូវបានចប់សព្វគ្រប់អស់ហើយនោះ តារាសម្តែងស្រីដែលត្រូវជាភរិយារបស់លោក Captain Phutanate Hongmanop ក៏បានសម្តែងនូវក្តីបារម្ភនិង ការយកចិត្តយកដាក់ចំពោះប្តី ក្នុងនាមជាប្រពន្ធដោយ (ឆុងមី) ឲ្យប្តីស្រុះស្រូបអាហារពេលព្រឹកជាលើកដំបូង ដែលជាស្នាដៃរបស់ភរិយា ។ 

ក្រោយមកលោក Captain Phu Danesh ក៏បានបង្ហោរូបថតផ្អែមល្អែមមួយនេះ ទៅលើគណនី Instagram ហើយក៏និយាយថា អរគុណភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរូម និងការជូនពរដ៏កក់ក្តៅសម្រាប់ប្តីប្រពន្ធពួកយើង ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook