CamNews

ព័ត៌មានជាតិ 

កីឡាករ កែវ រំចង់ សូមអំពាវនាវដល់បងប្អូន មេត្តាជួយដល់លោកយាយ របស់លោកផង.....

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះ លោក កែវ រំចង់ ។ ពេលនេះរូបលោកមានទុក្ខជាទម្ងន់ ដោយសារតែលោកយាយ ជាទីស្រលាញ់របស់លោក បានធ្លាក់ខ្លួនឈឺ ហើយត្រូវការជំនួយជាបន្ទាន់។



យោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន​ ម៉េងហ៊ាង បានរៀបរាប់យ៉ាងដូច្នេះថា៖ "កុំមានបញ្ហាអ្វីណាលោកយាយ ចៅនឹងជួយដល់លោកយាយ។  យាយរបស់បងប្រុស កែវ រំចង់ មានជំងឺទឹកនោមផ្អែមយ៉ាងធ្ងន់ធ្ងរប្រចាំកាយ។ ឥឡូវនេះកំពុងត្រៀមវះកាត់សង្គ្រោះបន្ទាន់។ ពោះវៀនធំបានស្ទះខ្វះជាតិស្ករ ស្លេកស្លាំង រាគក្អួត។ ឥឡូវកំពុងសម្រាកនៅមន្ទីពេទ្យ emergency ក្រុងបាត់ដំបង។ លោកយាយខ្វះខាតណាស់ ។


ខ្ញុំបាទសូមឧបត្ថមថវិកាផ្ទាល់ខ្លួន ចំនួន ២០០,០០០ រៀល ជូនដល់លោកយាយ សម្រាប់ផ្គត់ផ្គង់ ការចំណាយវះកាត់”។

សូមបងប្អូនជួយឧបត្ថមបន្តផង  ព័ត៌មានលម្អិតអាចទំនាក់ទំនងបងប្រុស Keo Rumchong បានតាមរយៈលេខទូរសព្ទ័  098 972 397លោកយាយជាយាយ របស់បងប្រុស កែវ រំចង់"។



ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កីឡាករ កែវ រំចង់ ក៏បានបង្ហោះសារផងដែរថា៖ "សូមបងប្អូនជួយយាយខ្ញុំផង ម្នាក់បន្តិចក្តី ច្រើនក្តី  I need to help my grandma 098972397"៕





 



 

អត្ថបទ៖ ចំរើន