CamNews

ទេសចរណ៍ 

ផ្កាចំរុះពណ៌រីកស្គុះស្គាយនារដូវក្តៅក្នុងប្រទេសជប៉ុន

រដូវក្តៅឈានមកដល់នៅជ្រលងភ្នំ Furano Hokkaido ប្រទេសជប៉ុន ផ្កា Lavender បាន ចោលក្លិនយ៉ាងក្រអូបឈ្ងុយឈ្ងប់​ ប​ង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតសំរាប់
ភ្ញៀវទេសចរណ៍ទាំងឡាយ ។

ផ្កានេះមានប្រភពមកពីតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ានេ មានក្លិនក្រអូបជាប់ចិត្ត វាអាចជួយ
កាត់បន្ថយភាព តានតឹងក្នុងអារម្មណ៍ ជួយព្យាបាលរបួស និងមានគុណប្រយោជន៍ជា
ច្រើនទៀត ហេតុនេះហើយទើបអ្នកស្រុក Hokkaidoបានយកវាមកដាំពេញតំបន់សំរាប់
បំរើអោយវិស័យឧស្សាហកម្ម គឺយកទៅផលិតជាទឹកអប់ ក៏ដូចជាសំរាប់ជាទីកំសាន្ត
ផងដែរ ។

មិមែនមានតែផ្កា Lavender មួយប្រភេទនោះទេដែលត្រូវបានដាំនៅតំបន់នោះ ប្រជាជន
បានដាំបន្ថែមជាច្រើន នូវប្រភេទផ្កាផ្សេងៗដែលកាន់តែមានភាពទាក់ទាញដល់ភ្ញៀវ
ទេសចរណ៍ទាំងឡាយ មិនអោយមានភាពធុញទ្រាន់ទៀតផង ។



តំបន់នេះបានក្លាយជាតំបន់ដែលទាក់ទាញបំផុត សំរាប់ទេសចរណ៍នៅជុំវិញពិភពលោក
អោយចូលមកកំសាន្តនៅក្នុងរដូវក្តៅ ដែលអាចនិយាយបានថាគឺជាតំបន់អស្ចារ្យនៃ Furano




នេះជាសួនដាំផ្កា Tomita ដែលជាកន្លែងដាំផ្កាមានគ្រប់ចំរុះពណ៌ជាពិសេសគឺផ្កា Lavender
មានក្លិនក្រអូបជាប់ចិត្ត មិនធ្វើអោយលោកអ្នកមានការនឿយណាយឡើយ ៕
(ប្រភពពី MaskOnline)
ដោយ៖ រដ្ឋា


Tags: