CamNews

ភាពយន្ត 

រឿង “Fantastic Beast: The Crime of Grindelwald”​ បង្ហាញនៅភាពអស្ចារ្យនៃពិភពវេទមន្ត ដែលអ្នកទាំងអស់គ្នា

កំសាន្ត ៖ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងច្រើនពីទស្សនិកជនតាមរយះរឿង Fantastic Beast and Where to Find Them ឥលូវនេះខ្សែរភាពយន្តនេះបានត្រលប់មកសារជាថ្មីម្តងទៀត ជាមួយនឹងរូបភាព និងបច្ចេកវិទ្យាកាត់តយ៉ាងរស់រវើកក្រោមចំណងជើងថា រឿង Fantastic Beast: The Crime of Grindelwald។

ក្រោយពីធ្វើការតាមចាប់និងឃុំខ្លួន គ្រូវេទមន្ត Grindelwald បានសំរេច មិនយូរប៉ុន្មាន Grindelwald បានរត់ភៀសខ្លូនសារជាថ្មី។ ការបាត់ខ្លូនរបស់ Grindelwald បានធ្វើអោយពិភពវេទមន្តមានភាពវឹកវរជាខ្លាំង។ គ្រប់មន្ទីវេទមន្តទូទាំងពិភពលោក បានធ្វើការតាមចាប់ Grindelwald អោយមុនពេលដែលគ្រូវេទមន្តរូបនេះសំរេចនូវផែនការណ៍ដ៏អាក្រក់របស់គេ។ ប៉ុន្តែគ្មានគ្រូវេទមន្តពូកែចាប់​ និងស្វែងរកវត្ថុ ឬមនុស្សវេទមន្តជាង Newt Scamander នោះឡើយ។

ទស្សនិកជននឹងបានជួបនៅការត្រលប់មកវិញរបស់តួអង្គជាច្រើន ជាពិសេសគឺ សាស្រ្តាចារ្យ Dumbledore ដែលជាតួអង្គដ៏ល្បីក្នុងចក្រវាល Harry Potter បូករួមទាំងតួអង្គសំខាន់ៗផ្សេងទៀត។ រឿង Fantastic Beast: The Crime of Grindelwald ពិតជាអស្ចារ្យ ដោយមានការចូលរួមសម្ដែកពីតារាដែលមានទេពកោសល្យ ដូចជាការត្រលប់មកវិញរបស់ Eddie Radmayne (Newt Scamander) Jude Law (សម្ដែងជា Dumbledore កាលពីវ័យក្មេង) និងតារាសម្តែងដែលគ្រប់គ្នាធ្លាប់បានស្គាល់ច្បាស់ពីមុនមកគឺលោក Johnny Depp ​(សម្ដែងជា គ្រូវេទមន្តងងឹត Grindelwald)


កុំភ្លេចទៅទស្សនារឿង Fantastic Beast: The Crime of Grindelwald ដែលមានចាក់នៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃនេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article