(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នលោក Barack Obama ធ្លាប់បានថ្លែងឲ្យដឹងថា រូបលោក និងក្រុមគ្រួសារ នឹងបន្តរស់នៅក្នុងទីក្រុងធំ Washington D.C ដដែល ក្រោយពេលរូបលោកចាកចេញពីសេតវិមាន ពោលគឺក្រោយពេលចប់អាណត្តិ ជាប្រធានាធិបតី ២អាណត្តិនៅក្នុងខែមករា ឆ្នាំ២០១៧ ខាងមុខ ។
សារព័ត៌មាន Mansion Global បានផ្សាយថា អូបាម៉ា និងស្រ្តីទី១ពិភពលោក Michelle នឹងរស់នៅក្នុងផ្ទះដែលមានទំហំ ៨២០០ម៉ែត្រក្រឡា ដែលមានបន្ទប់គេង ៩ មានបន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អាងហែលទឹក និងសួនជុំវិញផ្តះផងដែរ ស្ថិតនៅក្នុងតំបន់ Kalorama សង្កាត់ D.C រដ្ឋ Washington សហរដ្ឋអាមេរិក ដែលបាន សាងសង់ឡើងតាំងពីឆ្នាំ១៩២៨ មានតម្លៃ ៥.៣លានដុល្លារ និងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ផ្ទះនេះមានតម្លៃ ៦.៣លានដុល្លារ ៕
សូមទស្សនារូបភាពជាច្រើនទៀតមានដូចខាងក្រោម៖
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង