ភ្នំពេញ៖ ក្រុមតំណាងឲ្យរោងចក្រកាត់ដេរ នៅកម្ពុជា កំពុងទទូចដល់រដ្ឋាភិបាលឲ្យបញ្ឈប់ប្រាក់ឈ្នួលអប្បបរមាដើម្បីជួយវិស័យនេះប្រឈមនឹង“ ពេលវេលាដ៏មហន្តរាយ” បន្ទាប់ពីមានជំងឺរាតត្បាត។
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ដោយបង្កើតបានទឹកប្រាក់ ១០ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចេញប្រចាំឆ្នាំ និងផ្តល់ការងារដល់ប្រជាជនប្រមាណ ៨០០.០០០ នាក់ តែពេលនេះ វិស័យនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងដំណំដោយជំងឺ Covid 19 ។ មកទល់នឹងពេលនេះ រោងចក្រជាង ២៥០ ដែលជួលកម្មករប្រមាណ ១៣០.០០០ នាក់ បានផ្អាកប្រតិបត្តិការ។
ដោយមានការផ្អាកការងា និងការបញ្ជាទិញជាច្រើន ទើបសមាគមរោងចក្រកាត់ដេរកម្ពុជា បានស្នើឲ្យ ផ្អាកជាបណ្តោះអាសន្ននូវប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារក្នុងមួយខែ។
អគ្គលេខាធិការ GMAC លោក ខេន លូ បានមានប្រសាសន៍ថា ដោយគ្មានការបញ្ជាទិញថ្មីបន្ថែមនោះនិយោជក ត្រូវការជាចំបាច់នូវធ្វីដែលគេហៅថា “ ភាពបត់បែន”តាមកាលៈទេសៈ ដើម្បីចៀសវាងការបិទទ្វាររោងចក្រ។
លោក លូ បានប្រាប់សារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃចន្ទថា៖“ ដោយមើលឃើញប្រាក់ឈ្នួលបង្កើតបានស្ទើរតែ ៧០ ភាគរយនៃថ្លៃដើមក្នុងស្រុក…យើងពិតជាត្រូវអង្គុយគិតអំពីរបៀប ដែលយើងអាចប្រកួតប្រជែងគ្នា ជាមួយនឹងប្រទេសដទទៃទៀត”។
បច្ចុប្បន្ននេះ កម្មកររោងចក្រកាត់ដេរ ដែលបានផ្អាក មានសិទ្ធិទទួលបានប្រាក់ឈ្នួល ៧០ ដុល្លារក្នុងមួយខែ ដែលរួមមានប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលចំនួន ៤០ ដុល្លារ និងការចូលរួមវិភាគទាន ៣០ ដុល្លារពីនិយោជក៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ asia.nikkei
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........
ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់អាជីវកម្ម នៅអំឡុងពេលមានជំងឺរាតត្បាត............
រឿងរ៉ូមែនទិកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីប្រទេសចិនវិញម្តងរឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" ជារឿង........
ថ្ងៃឈប់សម្រាកខាងមុខនេះ សូមអញ្ជើញមកសើចសប្បាយជាមួយនឹងរឿង "សង្សារខ្ញុំមនុស្សយន្ត........
ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដែលមានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រ Thai Update សម្រាប់សប្ដាហ៍ទី២ នៃខែកុម្ភៈនេះ.......