ដោយសារតែបំរែបំរួលអាកាសធាតុ បានបង្កអោយមានជាបាតុភូតធម្មជាតិជារឿយៗ
ជាហេតុបង្កអោយមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ជីវិតនៅលើផែនដីយើងនេះ ។ មាន
គ្រោះធម្មជាតិខ្លះពេលដែលវាបានកើតឡើង វាបានបន្សល់ទុកនៅទិដ្ឋភាពដ៏គួរអោយ
រន្ធត់ និង គួរអោយភ័យខ្លាចបំផុតនិងយូរអង្វែងទៀតផង ។ តួយ៉ាងដូចជាគ្រោះរញ្ជួយដី
វាបានបង្កអោយមានជា អន្លង់ យ៉ាងជ្រៅ មានអន្លង់ខ្លះមានជំរៅ រាប់រយម៉ែត្រ និង មាន
អន្លង់ខ្លះមានជំរៅ រហូតដល់ 100 គីឡូម៉ែត្រក៏មាន ។
1.អន្លង់ Berezniki នៅប្រទេស រុស្ស៊ី
អន្លង់នេះកើតមានឡើងនៅក្នុងឆ្នាំ 1986 នៅជិតទីក្រុង Berezniki មានប្រវែង 80ម៉ែត្រ ទំហំ
40ម៉ែត្រ និងជំរៅ 200 ម៉ែត្រ ។ អន្លង់នេះវាបានគំរាមយ៉ាងខ្លាំងដល់ អាគារនៅជំវិញតំបន់
និង ផ្លូវដែក ផងដែរ ។ អន្លង់នេះត្រូវបានចាត់ចូលក្នុងបញ្ជីរឈ្មោះនៃអន្លង់ដែលគួរអោយ
រន្ធត់បំផុតរបស់ផែនដីផងដែរ ។
2.អន្លង់ Bimmah នៅ Oman ពិភពអារ៉ាប់
អន្លង់នេះបានធ្វើអោយមានភាពទាក់ទាញដល់បណ្តាភ្ញៀវទេសចរណ៍បំផុត ដោយសារតែ
ទេសភាពស្រស់ត្រកាល និងមានទឹកពណ៌ខៀវស្រងាត់ ។ ប្រជាជននៅតំបន់នោះបានសង់
ស្ពានដើម្បីអោយភ្ញៀវទេសចរណ៍ទាំងឡាយអាចចុះទៅទស្សនាដល់ផ្ទៃទឹកតែម្តងផងដែរ ។
3.អន្លង់ Blue នៅ Belize
អន្លង់មួយនេះមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រនៃទីក្រុង Belize ស្ថិតនៅភាគខាងត្បូង សហរដ្ឋអាមេរិច ។ វាមានរាងជារង្វង់ មានអង្កត់ផ្ចិត 305ម៉ែត្រ និងជំរៅ 123ម៉ែត្រ ហើយ
វាក៏ជាភាគមួយនៃថ្មប៉ប្រះទឹក Lighthouse ផងដែរ ។
4.អន្លង់ Guatemala ឆ្នាំ 2007
អន្លង់នេះកើតឡើងនៅថ្ងៃទី 23 ខែ កុម្ភៈ ឆ្នាំ 2007 នៅទីក្រុង Guatemala ។ មានពត៌មាន
អោយដឹងថាអន្លង់នេះធ្លាប់បានសំលាប់មនុស្ស បីនាក់ ផងដែរ ដែលគេសន្និដ្ឋានថាប្រហែល
ជាមកពីការធ្វេសប្រហែស ។
5. អន្លង់ Guatemala ឆ្នាំ 2010
អន្លង់នេះបានកើតមានឡើងនៅបន្ទាប់ពីមានព្យុះ Agatha នៅក្នុងតំបន់មួយនៃទីក្រុង
Guatemala កាលពីថ្ងៃទី 30 ខែ ឧសភា ឆ្នាំ2010 ។
6.អន្លង់ Mount Gambier នៅប្រទេស អូស្រ្តាលី
Mount Gambier ជាទីក្រុងធំទី ពីរ ស្ថិតនៅភាគខាងត្បូងប្រទេស ជាទីកន្លែងទទួលបាន
ឈ្មោះថាជាតំបន់ដែលរក្សាបាននូវភាពដើមនៃធម្មជាតិទាំងស្រុង និងបានក្លាយជាតំបន់
ដែលមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ផងដែរ ។
7.អន្លង់ Neversink Pit នៅ Alabama
អន្លង់ Neversink Pit ត្រូវបានរកឃើញនៅក្នុងឆ្នាំ 1998 មានអង្កត់ផ្ចិត 15ម៉ែត្រ ជំរៅមិនទាន់
កំណត់ដឹងនៅឡើយ ។ អ្នកវិទ្យាសាស្រ្តបានអោយដឹងថាតំបន់នេះគឺជាទីកន្លែងដែលមាន
រុក្ខជាតិតកំរជាច្រើនបានចាប់កំនើតនៅទីនេះ ហេតុដូច្នេះទីកន្លែងនេះត្រូវបានក្លាយជាកន្លែង
អភិរក្សបំផុតទៅថ្ងៃអនាគត ។
8.អន្លង់នៅរដ្ឋ Texas សហរដ្ឋអាមេរិច
អន្លងនេះមានឈ្មោះថាអន្លង់ Devil មានជំរៅ 122ម៉ែត្រ រកឃើញដោយជនជាតិត អង់គ្លេស
នៅក្នុងឆ្នាំ 1867 ។ បច្ចុប្បន្នអន្លង់នេះបានក្លាយជាតំបន់កំសាន្តធម្មជាតិមួយក្នុងរដ្ឋ Texas
និងជាទីកន្លែង ដែលមានភ្ញៀវទេសចរណ៍ជាច្រើនចូលចិត្តទៅលំហែរកំសាន្តនៅទីនោះ ដែល
ជាទូទៅ ទីកន្លែងនេះមានភ្ញៀវទៅកំសាន្តច្រើនបំផុតនៅរដូវក្តៅជារៀងរាល់ឆ្នាំ ។
9.អន្លង់ Cenote Ikkil នៅ Mexico
មានទីតាំងស្ថិតនៅក្នុងសួនកំសាន្តបុរាណ Cenote Ikkil ក្នុងប្រទេស Mexico ទីកន្លែងនេះក៏
ទទួលបានភាពទាក់ទាញជាខ្លាំងដល់ភ្ញៀវទេសចរណ៍ទាំងឡាយផងដែរ ។
10.អន្លង់ Winter Park សហរដ្ឋអាមេរិច
អន្លង់នេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Florida កើតឡើងនៅក្នុងឆ្នាំ 1981 ។ វាមានទំហំ 98 ម៉ែត្រ
ជំរៅ 27ម៉ែត្រ ៕
(ប្រភពពី iOne)
ដោយ៖ រដ្ឋា