CamNews

ទេសចរណ៍ 

វីឡាលំហែរកាយរបស់គ្រួសារ Beckham នារដូវក្តៅខាងមុខ

តាមប្រភពពត៌មានពីក្រុមគ្រួសារកីឡាករ LA Galaxy គឺលោក Beckham បានអោយដឹងថា
គ្រួសារនេះបានចំណាយប្រាក់យ៉ាងច្រើនដើម្បី ជួល វីឡាដ៏ធំទូលាយមួយនៅឆ្នេរសមុទ្រ
Malibu រដ្ឋ California សហរដ្ឋអាមេរិច សំរាប់ឱកាសកំសាន្ត និង លំហែរកាយ នារដូវក្តៅ
ពេលខាងមុខនេះ។

វីឡាដ៏ធំទូលាយនេះមានបន្ទប់គេងចំនួន 7 បន្ទប់ និងបន្ទប់ទឹកចំនួន 9បន្ទប់ មានទីតាំងស្ថិត
នៅដោយឡែកពីអាគារដទៃ មានលក្ខណៈជាឯកជន ជាទីតាំងដ៏ល្អសំរាប់ក្រុមគ្រួសារដែល
មានសមាជិក 5នាក់ ជាពិសេសមានផាសុខភាពសំរាប់ទារកក្នុងផ្ទៃទៀតផង ចំពោះតំលៃ
ជួលគឺរហូតដល់ 22 លានដុល្លាសំរាប់ឱកាសវិស្សមកាលខាងមុខនេះ ។


(ប្រភពពី Celebuzz , Move)
ដោយ ៖ រដ្ឋា

Tags: