Victoria គឺជាតំបន់ទឹកធ្លាក់ដ៏ស្អាតបំផុតមួយនៅក្នុងទ្វីបអាហ្វ្រិច ដែល Victoria គឺជា
ឈ្មោះយកតាមព្រះនាមរបស់ម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស ។
ទឹកធ្លាក់ Victoria មានទីតាំងស្ថិតនៅចន្លោះព្រំប្រទល់រវាង Zambia និង Zimbabwe ដែល
បង្កើតបានជាទន្លេ Zambesi មានទំហំរហូតដល់ 1700 ម៉ែត្រនិងហូរធ្លាក់លើរយៈកំពស់
180 ម៉ែត្រ ដែលបង្កើតបានជាតំបន់ទឹកធ្លាក់ Victoria នេះ ។
តំបន់ទឹកធ្លាក់នេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវជនជាតិ Scotland ឈ្មោះ David
Livingstone នៅឆ្នាំ 1855 ។ លោកបានអោយដឹងថាតំបន់នេះគឺជាតំបន់ដែលមានទឹកធ្លាក់
ស្អាតបំផុតនៅក្នុងទ្វីប អាហ្វ្រិច ទាំងមូល ។
តំបន់ទឹកធ្លាក់នេះជាតំបន់ ដែលមួយភាគជាចំនែករបស់សួនឧទ្យានជាតិ Mosi-oa-Tunya
និងមួយភាគទៀតជាចំនែករបស់សួនឧទ្យានជាតិនៅ Zimbabwe ។
តំបន់ទឹកធ្លាក់ និងតំបនជុំវិញ Victoria ត្រូវបានរៀបចំអោយមានរបៀបរៀបរយត្រឹមត្រូវ តាមសំនូមពររបស់ Cecil Rhodes នៃក្រុមហ៊ុន អាហ្រ្វិច អង់គ្លេស ដោយជនជាតិ អឺរ៉ុប
នៅកំឡុងឆ្នាំ 1900 ។
នៅឆ្នាំ 1989 តំបន់ទឹកធ្លាក់ Victoria ត្រូវបាន UNESCO ទទួលស្គាល់និងកត់ត្រាចូលក្នុង
កំនត់ត្រាជាតំបន់សម្បតិ្តធម្មជាតិដ៏ស្រស់ស្អាតរបស់ពិភពលោក និង ជាតំបន់ដែលមាន
ភ្ញៀវមកកំសាន្តច្រើនបំផុតនៅក្នុងទ្វីបអាហ្រ្វិច ផងដែរ ។
នៅក្នុងរដូវវស្សាទឹកធ្លាក់នៅតំបន់នេះ មានទិដ្ឋភាពប្រៀបបាននឹងផ្ទាំងគំនូរគួរអោយ
គយគន់ ។
នៅតំបន់នេះមានកន្លែងហែលទឹកដូចជាអាងដែលកើតឡើងពីធម្មជាតិស្រាប់ គឺជាកន្លែងគួរ
អោយទាក់ទាញបំផុតសំរាប់ភ្ញៀវទូទៅ ។
ភ្ញៀវទេសចរណ៍ទាំងឡាយមានបំនងចង់ហែលទឹកនៅទីនោះប្រកបដោយសុវត្ថិភាព គឺ
ស្ថិតនៅចន្លោះខែ 9 និងខែ 12 ព្រោះទឹកទន្លេហូរក្នុងល្បឿនល្មមមិនធ្វើអោយលោកអ្នក
រងសំពាធខ្លាំងពីការវាយបក់តាមទឹកហូរ ។
សួនឧទ្យាន Mosi-oa-Tunya មានទំហំ 66 គីឡូម៉ែត្រការេ និង ឧទ្យានកំសាន្ត Victoria
មានផ្ទៃ 22 គីឡូម៉ែត្រការេ ។ ទឹកទន្លេនៅក្បែរតំបន់កំសាន្ត Victoria ភាគខាងត្បូងគឺ
ឧទ្យានកំសាន្ត Zambezi ហូរក្នុងរយៈប្រវែង 40 គីឡូម៉ែត្រ ។ ព្រៃសំខាន់នៅក្នុងតំបន់
នោះមានឈ្មោះថា Mopane និងព្រៃបន្ទាប់បន្សំក្នុងតំបន់គឺ Miombo , Rhodesian Teak
និង savannah ព្រៃទាំងនោះមាននៅជុំវិញតំបន់ទឹកធ្លាក់ និង តាមដងទន្លេក្នុងតំបន់
មានទេសភាពខៀវស្រងាត់គ្រប់រដូវកាល ។ នៅក្នុងតំបន់នេះមានព្រៃកំរ មួយចំនួនដូច
ជា pod mahogany, ebony, ivory palm, wild date palm, creepers និង lianas ជាដើម..។
មកដល់តំបន់នេះភ្ញៀវទេសចរណ៍ទាំងឡាយអាចទស្សនាសត្វសេះបង្កង់នៅលើវាល
ដ៏ខៀវស្រងាត់នៃដងទន្លេ ផងដែរ ។
នៅទីនេះភ្ញៀវទេសចរណ៍ទាំងឡាយអាចរីករាយជាមួយកីឡាជាច្រើន រួមមានការជិះសេះ
អុំទូក កីឡា whitewater rafting លោត bungee ពីលើស្ពាន ស្ទូចត្រី អុំទូក kayak និង កីឡា
មួយចំនួនទៀតផងដែរ ៕