CamNews

ទេសចរណ៍ 

រូងភ្នំដែលធំជាងគេក្នុងពិភពលោក

នៅលើពិភពលោកយើងនេះ នៅតាមគ្រប់ប្រទេស គ្រប់តំបន់សុទ្ធតែមាន កន្លែងយ៉ាង
ស្រស់ស្អាតដែល វាបានកើតចេញមកពីធម្មជាតិជាអ្នកបង្កើតដោយឯកឯង។
ជាក់ស្តែងនៅប្រទេសវៀតណាម មានរូងភ្នំមួយដែលមានទំហំធំជាងគេក្នុងពិភពលោក
មានទទឹង 200ម៉ែត្រ និង កំពស់ 150ម៉ែត្រ។មិនត្រឹមតែប៉ុណ្ណោះ ទេសភាពនៅក្នុងនោះ
មានភាពទាក់ទាញទំាងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លំាងក្លា ផងដែរ។

រូងភ្នំនេះបានរកឃើញដោយលោក អូយ ខាន់ជនជាតិវៀតណាម ក្នុងឆ្នាំ 1991 លោកបាន
និយាយថា តំបន់នេះដំបូងសំបូរព្រៃឈើជាច្រើនដុះពោរពេញផ្លូវ មិនតែប៉ុណ្ណោះជាមួយនឹង
ផ្លូវស្ងាត់ជ្រងំ សំលេងខ្យល់បក់ដើមឈើរវិចៗ រួមផ្សំនិងសំលេងខែ្សរទឹកហូរនៅខាងក្រោម បានធើ្វអោយមានអារម្មណ៏ថាភ័យខ្លាចយ៉ាងខ្លាំង។
ទោះជាយ៉ាងនេះកី្តរហូតមកដល់ឆ្នាំ 2009តំបន់ត្រូវបានដាក់អោយចូលទស្សនាជាសាធារណៈ ជាហតុធើ្វអោយរូងភ្នំមួយនេះមានភាពឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។
គូសបញ្ជាក់ថា: រូងភ្នំមួយនេះត្រូវបានក្រុមស្រាវជ្រាវមួយឈ្មោះថា British Cave Research Association, ដោយដឹកនាំដោយលោក Howard និងលោក Deb Limbert បានមកសិក្សាតំបន់
នេះផងដែរ។







Tags: